បាល់ទាត់អន្តរជាតិ
Jude Bellingham បដិសេធការផ្ដល់ជូននូវទឹកប្រាក់ 13 លានផោន ក្នុងមួយឆ្នាំពី Manchester City
ខ្សែបម្រើឆ្នើម Jude Bellingham ត្រូវបានគេរាយការណ៍ថា បានច្រានចោលនូវកុងត្រាជាទឹកប្រាក់ 13 លានផោនក្នុងមួយឆ្នាំ ដែលជាការផ្ដល់ជូនពី Manchester City ក្នុងការផ្ទេរមកទឹកដី Premier League។ ខ្សែបម្រើរូបនេះបច្ចុប្បន្នហាក់ដូចជាត្រូវបានទាក់ចិត្តពីសំណាក់ក្លឹបម្ចាស់ជើងឯក UCL 14 សម័យកាល Real Madrid ទៅហើយ។
កីឡាករវ័យ 19 ឆ្នាំរូបនេះ កំពុងត្រូវបានមជ្ឈដ្ឋានបាល់ទាត់មើលឃើញថា គាត់គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងពិភពបាល់ទាត់ ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើននៅតំបន់អឺរ៉ុប។ Jude Bellingham បានចាប់ផ្ដើមលេចធ្លោរតាំងពីពេលដែលបានចាកចេញពីក្លឹប Birmingham City ទៅ Borussia Dortmund នៅរដូវក្តៅឆ្នាំ 2020 មកម្ល៉េះ។
យោងតាមរបាយការណ៍មួយពី Marca បានឲ្យដឹងថា កីឡាករសញ្ជាតិអង់គ្លេស Jude Bellingham បានច្រានចោលសំណើរដែលមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ 13 លានផោនក្នុងមួយឆ្នាំ ពីក្លឹបមេឃខៀវ Manchester City ដោយសារគាត់ពេញចិត្តនឹងទទួលយកសំណើរដែលផ្តល់ជូនដោយក្លឹប Real Madrid ជំនួសវិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់