បាល់ទាត់អន្តរជាតិ
Real Madrid កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធលេខ 9 មួយរូបរបស់ Espanyol
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើកីឡាករ Joselu របស់ Espanyol ដែលលេងតំណែងជាខ្សែប្រយុទ្ធកណ្តាល ហើយពួកគេចង់ផ្ទេរកីឡាករឆ្នើមរូបនេះនៅរដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្សែប្រយុទ្ធឆ្នើម Joselu គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Celta Vigo។
កីឡាករវ័យ 33 ឆ្នាំរូបនេះបានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យសម្រាប់ Espanyol ក្នុងអំឡុងយុទ្ធនាការឆ្នាំ 2022-2023 ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់ ក្នុងការបង្ហាញខ្លួន 35 ប្រកួត។ Joselu ក៏ធ្លាប់ជាកីឡាករដែលលេងតំណាងឲ្យ Real Madrid ចន្លោះឆ្នាំ 2009 និង 2012 ផងដែរ ដោយស៊ុតបញ្ចូលទីបាន 40 គ្រាប់ និង Assists 8 ដង ក្នុងការបង្ហាញខ្លួន 73 ប្រកួត សម្រាប់ក្រុម RM Castilla របស់ពួកគេ។
យោងតាមសារព័ត៌មាន Relevo ដែលចុះផ្សាយថ្មីៗនេះបានឲ្យដឹងថា ក្លឹប Real Madrid បានកំណត់យក Joselu ថាជាកីឡាករដែលត្រូវចុះហត្ថលេខាផ្ទេរនារដូវក្តៅនេះ។ ពួកគេចង់នាំយកខ្សែប្រយុទ្ធរូបនេះ ដើម្បីមកប្រជែងតំណែងលេងជាមួយ Karim Benzema សម្រាប់រដូវកាលក្រោយ។ ទន្ទឹមនឹងនេះដែរលោក Carlo Ancelotti បានចាត់ទុកថា Joselu ជាបេក្ខភាពដ៏សាកសមសម្រាប់ការមកជំនួស Mariano Diaz ដែលនឹងចាកចេញនៅពេលឆាប់ៗខាងមុខនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់