បាល់ទាត់អន្តរជាតិ
បិសាចក្រហមត្រៀមដាក់សំណើរផ្ទេរ De Jong និង Ronald Araujo
ក្លឹបបិសាចក្រហម Manchester United នឹងព្យាយាមចុះហត្ថលេខាលើតារាឆ្នើមពីររូបរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona គឺកីឡាករ Frenkie de Jong និង Ronald Araujo នៅរដូវក្តៅនេះ (បើយោងតាមរបាយការណ៍ពី El Pais)។ គេបានដឹងថា នៅចុងបញ្ចប់នៃរដូវកាលនេះ បិសាចក្រហមត្រៀមចាយលុយរហូតដល់ 500 លានអឺរ៉ូ ដើម្បីរុះរើក្រុម និងនាំយកកីឡាករចំណូលថ្មីបន្ថែមទៀត។
យ៉ាងណាមិញ បិសាចក្រហម Manchester United បានទម្លាក់ Barcelona ចេញពី Europa League កាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែពួកគេមិនបានជោគជ័យនៅក្នុងការប្រកួតប្រជែងពាននេះឡើយដោយចាញ់ Sevilla នៅវគ្គ 8 ក្រុមចុងក្រោយ។ នេះសរបញ្ជាក់ឲ្យឃើញថា ទម្រង់លេងរបស់ពួកគេនៅមានកម្រិត ហើយត្រូវការពង្រឹងបន្ថែមទៀតជាចាំបាច់ សម្រាប់ត្រៀមឡើងវិញនូវការប្រកួតប្រជែងរដូវកាលក្រោយ។
យោងតាមរបាយការណ៍ចុងក្រោយមួយដែលបានចុះផ្សាយនៅលើ Forbes បានអះអាងថា បិសាចក្រហមនឹងព្យាយាមដាក់សំណើរផ្ទេរ Frenkie de Jong និង Ronald Araujo របស់ Barcelona។ យ៉ាងណាមិញ Ronald Araujo បច្ចុប្បន្នបានក្លាយជាខ្សែការពារដ៏ល្អបំផុតមួយរូបទៅហើយក្នុងពិភពបាល់ទាត់ និងជាខ្នងបង្អែកដ៏សំខាន់របស់លោក Xavi Hernandez។ Barcelona បានចុះហត្ថលេខាលើខ្សែការពាររូបនេះក្នុងតម្លៃត្រឹមតែ 4.7 លានអឺរ៉ូ ប៉ុណ្ណោះពី Boston River ក្នុងឆ្នាំ 2019។
សម្រាប់ Frenkie de Jong កន្លងមកយើងបានដឹងថា Manchester United ធ្លាប់បានដាក់សំណើរ 85 លានអឺរ៉ូ ដើម្បីយកគាត់ពី Barcelona ប៉ុន្តែកីឡាករសញ្ជាតិហូឡង់រូបនេះបានបដិសេធមិនផ្ទេរទៅអង់គ្លេស ដោយចង់លេងនៅ UEFA Champions League។ យ៉ាងណារដូវកាលក្រោយនេះ Manchester United នឹងមានកៅអីលេងពាន UCL វិញហើយ ដូច្នេះពួកគេនឹងព្យាយាមជាថ្មីម្ដងទៀតដើម្បីល្បួងយក De Jong ហើយបិសាចក្រហមនឹងមានលក្ខខ័ណ្ឌគ្រប់គ្រាន់តាមដែលកីឡាកររូបនេះចង់បាន។
ប្រភព: Forbes
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa