បាល់ទាត់អន្តរជាតិ
Xavi ចង់ឲ្យ Araujo និង Lewandowski ឡើងធ្វើកាពីតែនក្រុមនៅរដូវកាលក្រោយ
ក្លឹបអ្នកមានបុណ្យ Barcelona នឹងមានប្រធានក្រុមថ្មីនៅឆ្នាំក្រោយ ដោយសារកាពីតែនក្រុមចាស់ Sergio Busquets បានចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។ ទាំង Sergio Busquets និង Jordi Alba សុទ្ធតែចាកចេញពី Camp Nour ហើយច្បាស់ណាស់ថា ក្លឹបយក្សកាតាឡាន់នឹងត្រូវស្វែងរកបេក្ខភាពប្រធានក្រុមថ្មី។
យោងតាមរបាយការណ៍ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា គ្រូបង្វឹកលោក Xavi Hernandez បាននិយាយជាមួយ Ronald Araujo និង Robert Lewandowski រួចហើយអំពីតួនាទីជាកាពីតែនក្រុមថ្មី ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះគិតថា កីឡាករទាំងពីរនេះ គឺជាបេក្ខភាពដ៏សាកសមបំផុតក្នុងការស្នងតំណែងរបស់ Sergio Busquets។
កីឡាករដែលត្រូវបានតែងតាំងជាកាពីតែនក្រុម គឺជាកិត្តិយសមួយ ហើយក៏ជាកីឡាករដែលមានភាពចាស់ទុំនៅលើទីលានប្រកួតផងដែរ និងជាពិសេសមានភាពជាអ្នកដឹកនាំនៅក្នុងក្រុម។ របាយការណ៍មួយផ្សេងទៀតបានអះអាងថា Sergi Roberto នឹងក្លាយជាប្រធានក្រុមថ្មីនៅរដូវកាលក្រោយ។ ខ្សែបម្រើ Sergi Roberto ត្រូវបានគេរំពឹងថា នឹងទទួលបានស្លាបកាពីតែនក្រុមពី Busquets ប៉ុន្តែបញ្ហារបស់គាត់នោះគឺ មិនសូវបានលេងក្នុងជម្រើស 11 នាក់ដំបូងជាមួយក្រុម។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង