បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមប្រកាសបេក្ខភាពខ្សែប្រយុទ្ធចំណូលថ្មី នៅប៉ុន្មានថ្ងៃខាងមុខនេះ
ក្លឹបអធិរាជស Real Madrid ត្រូវបានគេដឹងថា នឹងប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីម្នាក់នៅសប្តាហ៍ក្រោយ។ យោងតាមរបាយការណ៍ពី Relevo បានអះអាងថា Joselu នឹងផ្ទេរមក Santiago Bernabeu ហើយការចុះហត្ថលេខារបស់គាត់ នឹងត្រូវប្រកាសប្រាប់អ្នកគាំទ្រនៅក្នុងពេលឆាប់ៗនេះ។
ក្លឹប Real Madrid ចុះហត្ថលេខាលើកីឡាកររបស់ក្លឹប Espanyol រូបនេះ ដើម្បីមកជំនួសកន្លែងរបស់ Mariano Diaz ដែលចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ពេលផុតកុងត្រា។ យ៉ាងណាមិញ Joselu គឺជាអតីតកីឡាកររបស់ក្លឹប Real Madrid ផងដែរ ដែលលេងនៅឈុត RM Castilla កាលពីអំឡុងឆ្នាំ 2009 ដល់ 2012។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ មានទម្រង់លេងដ៏អស្ចារ្យសម្រាប់ Espanyol ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 17 គ្រាប់ និង Assists បាន 4 ដង ក្នុងការបង្ហាញខ្លួន 37 ប្រកួត។ យ៉ាងណា Espanyol ត្រូវបានកាត់ចេញពី La Liga នៅរដូវកាលក្រោយ ស្របពេលដែល Joselu សម្រេចចិត្តចាកចេញមក Real Madrid ដែលជាជម្រើសមួយដ៏ល្អបំផុត។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់