បាល់ទាត់អន្តរជាតិ
PSG កំពុងពិភាក្សាជាមួយបេក្ខភាពគ្រូបង្វឹកថ្មី បន្ទាប់ពីបរាជ័យជាមួយ Nagelsmann
របាយការណ៍ចុងក្រោយមួយបានលើកឡើងថា លោក Julian Nagelsmann ទំនងជានឹងមិនក្លាយជាគ្រូបង្វឹកបន្ទាប់របស់ Paris Saint-Germain នោះឡើយ បន្ទាប់ពីកិច្ចពិភាក្សារបស់ក្លឹបយក្សបារាំង ជាមួយគាត់បានស្ថិតដល់ផ្លូវបំបែក ហើយបច្ចុប្បន្នក្លឹបម្ចាស់ជើងឯក Ligue 1 កំពុងពិចារណាលើអតីតខ្សែបម្រើ Thiago Motta។
យោងតាមអ្នកជំនាញលោក Fabrizio Romano បានអះអាងថា Nagelsmann និង PSG បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើចំណុចសំខាន់ៗ ដើម្បីឲ្យអតីតគ្រូបង្វឹករូបនេះទៅដឹកនាំក្លឹបនៅបារាំង។ ដូចគ្នានេះដែរ Nagelsmann ក៏ស្ថិតក្នុងការចង់បានពីសំណាក់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ផងដែរ មុនពេលដែលពួកគេបានតែងតាំង Ange Postecoglou។
PSG នឹងបណ្ដេញលោក Christophe Galtier ចេញពីតំណែង បន្ទាប់ពីរដូវកាលដ៏អាក្រក់ដែលពួកគេបានឈ្នះតែពាន Ligue 1 ប៉ុន្តែត្រូវបានធ្លាក់ចេញពី UEFA Champions League ដោយ Bayern Munich ក្នុងវគ្គ 16 ក្រុមចុងក្រោយ។ គេជឿថា PSG កំពុងទាក់ទងជាមួយលោក Thiago Motta ដែលបច្ចុប្បន្នកំពុងដឹកនាំនៅ Bologna ហើយធ្លាប់ជាអតីតកីឡាករដែលលេងឲ្យក្លឹបរបស់ពួកគេនៅចន្លោះឆ្នាំ 2012 ដល់ 2018។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip