បាល់ទាត់អន្តរជាតិ
Rodri ព្រួយបារម្ភខ្លាចបិទ Karim Benzema មិនជាប់
ខ្សែបម្រើការពារសញ្ជាតិអេស្ប៉ាញ Rodri បានលើកឡើងថា ក្លឹប Manchester City ត្រូវតែដឹងពីទម្រង់លេងរបស់ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃអង្គារនេះ។
គួរដឹងផងដែរថា ក្លឹបមេឃខៀវ Manchester City នឹងទ្វារកីឡដ្ឋាន Etihad Stadium ដើម្បីទទួលក្រុមភ្ញៀវ Real Madrid សម្រាប់ការប្រកួតជើងទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដែលនឹងប្រកួតនៅម៉ោង 2:00 រំលងអាធ្រាត (ម៉ោងនៅកម្ពុជា) ថ្ងៃទី 27 ខែមេសា នេះ។
ខ្សែបម្រើ Rodrigo Hernandez និយាយថា Benzema គឺជាខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់នៃការប្រកួតនេះ និងជាផ្នែកមួយដែលធ្វើឲ្យក្រុម Real Madrid ទាំងមូលមានភាពប្រសើរឡើង។ Rodri បន្ថែមទៀតថា Karim Benzema កំពុងស្ថិតក្នុងពេលវេលាដ៏ល្អបំផុតមួយនៃអាជីពរបស់គាត់។ គាត់យល់គ្រប់យ៉ាងពីការប្រកួត ហើយកំពុងក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីគ្រាប់បាល់សំខាន់ៗផងដែរ។
ដោយឡែកខ្សែប្រយុទ្ធ Karim Benzema ត្រូវបានគេជឿជាក់ថា គឺជាបេក្ខភាពមួយដែលអាចឈ្នះពាន Balon d’Or នៅឆ្នាំនេះផងដែរ ប្រសិនបើគាត់អាចជួយ Real Madrid ឲ្យឈានដល់វគ្គផ្ដាច់ព្រ័តនៃពាន UEFA Champions League រដូវកាលនេះ ខណៈដែលពាន LaLiga កំពុងស្ថិតក្នុងដៃ Real Madrid ស្រាប់ទៅហើយ។
ប្រភព: Manchestereveningnews
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa