បាល់ទាត់អន្តរជាតិ
Steven Bergwijn កំពុងពិចារណាចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅចុងបញ្ចប់នៃរដូវកាលនេះ
ខ្សែប្រយុទ្ធស្លាបរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺកីឡាករ Steven Bergwijn បានសារភាពថា គាត់ទំនងជាមិនទទួលបានជម្រើស 11 នាក់ដំបូងក្នុងការប្រកួត ក្រោមការដឹកនាំរបស់លោក Antonio Conte ឡើយ ហើយកំពុងមានគំនិតក្នុងការផ្ទេរចេញទៅលេងនៅក្លឹបផ្សេងនាចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករសញ្ជាតិហូឡង់ Steven Bergwijn រូបនេះបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Premier League ចំនួន 22 លើកនៅរដូវកាលនេះ ប៉ុន្តែមានតែ 4 ដងប៉ុណ្ណោះដែលគេស្ថិតក្នុងបញ្ជីឈ្មោះកីឡាករ 11 នាក់ដំបូងសម្រាប់ការប្រកួតរបស់ក្លឹប Tottenham Hotspur ខណៈដែលនាទីចូលលេងសរុបចំនួន 511 នាទី។
Steven Bergwijn គឺជាកីឡាករដែលមាននាទីចូលលេងតិចបំផុត ក្នុងចំណោមកីឡាករទាំងអស់របស់ក្លឹប ក្រៅពីខ្សែការពារវ័យក្មេង Joe Rodon។
លោក Antonio Conte បានផ្តល់ឲ្យ Bergwijn ចូលលេងត្រឹមតែប្រាំបីនាទីនៅចុងម៉ោង នៃការប្រកួតកាលពីថ្ងៃអាទិត្យជាមួយក្រុម Leicester City។
Steven Bergwijn បាននិយាយថា “ការផ្ទេរទៅក្លឹប AFC Ajax រឺត្រឡប់ទៅហូឡង់វិញ គឺជាជម្រើសសម្រាប់ខ្ញុំ។ យ៉ាងណា World Cup មកដល់ហើយ។ លោក Van Gaal ដែលជាគ្រូបង្វឹកជម្រើសជាតិ នឹងកោះហៅខ្ញុំចូលក្រុម ទោះបីជាខ្ញុំមិនបានលេងច្រើនក៏ដោយ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ