បាល់ទាត់ជាតិ
ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី 2 ខែក្រោយនេះ!!!
កាលពីម្សិលមិញនេះ ផេកផ្លូវការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជូនដំណឹងដល់អ្នកគាំទ្រ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ អំពីការប្រកួតមិត្តភាពអន្តរជាតិ របស់ក្រុមជម្រើសជាតិកម្ពុជាឈុតធំ ដែលការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2022 នេះ។
ការប្រកួតមិត្តភាពអន្តរជាតិនេះដែរ គឺជាការប្រកួតដែលធ្វើឡើងមុនការប្រកួតផ្លូវការណ៍សម្រាប់ព្រឹត្តិការណ៍ AFC Asian Cup នៅប្រទេសឥណ្ឌា។
ចំពោះបេក្ខភាពកីឡាករដែលនឹងត្រូវកោះហៅសម្រាប់ការប្រកួតឈុតធំនេះ នៅមិនទាន់ប្រកាសចេញពីផ្លូវការណ៍ពីសហព័ន្ធនៅឡើយទេ ខណៈដែលកីឡាករសំខាន់ដូចជា ទេស សម្បត្តិ, ចាន់ វឌ្ឍនាកា កំពុងមានបញ្ហារបួស ហើយកីឡាករវ័យក្មេងមួយចំនួន អាចទើបតែនឹងបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម។
ប្រភព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ