បាល់ទាត់អន្តរជាតិ
Fabinho នឹងអវត្តមាននៅវគ្គផ្តាច់ព្រ័ត្រ FA Cup ហើយអាចនឹងខកខាន UEFA Champions League ផងដែរ!!!
ខ្សែបម្រើ Fabinho របស់ក្លឹបហង្សក្រហម Liverpool នឹងអវត្តមានក្នុងការប្រកួតសំខាន់ៗមួយ គឺវគ្គផ្ដាច់ព្រ័ត FA Cup ហើយត្រូវប្រឈមមុខនឹងការបាត់បង់ឱកាសក្នុងការចូលប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅចុងខែឧសភានេះផងដែរ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានរងរបួស និងត្រូវប្ដូរចេញបន្ទាប់ពីចូលលេងបានកន្លះម៉ោង នៃការប្រកួតដែលពួកគេទទួលបានជ័យជម្នះ 2-1 ទៅលើក្រុម Aston Villa កាលពីយប់ថ្ងៃអង្គារ។
ទោះបីជាគ្រូបង្វឹកលោក Jurgen Klopp បាននិយាយបន្ទាប់ពីការប្រកួតថា កីឡាកររបស់គាត់ហាក់ដូចជាមិនមានរបួសធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែរបាយការណ៍ពីកាសែត The Times បានបញ្ជាក់ថា Fabinho កំពុងទទួលរងរបួសសរសៃពួរ។
ជាផ្លូវការណ៍ កីឡាករវ័យ 28 ឆ្នាំ Fabinho នឹងខកខានក្នុងការចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលត្រូវប៉ះជាមួយក្លឹបតោខៀវ Chelsea នៅថ្ងៃសៅរ៍ បូករួមទាំងការប្រកួតនៅក្របខណ្ឌ Premier League ដែលនៅសល់របស់ Liverpool ទល់នឹង Southampton និង Wolves។ ដោយឡែក Fabinho នៅតែមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតក្នុងខែមិថុនាខាងមុខនេះ។
យ៉ាងណាគ្រូបង្វឹកផ្នែកកាយសម្បទាររបស់ Fabinho បាននិយាយថា “មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ប៉ុន្តែយើងនៅតែមានសង្ឃឹមថា គាត់អាចចូលលេងវិញបាននៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់