បាល់ទាត់អន្តរជាតិ
Mason Mount ត្រៀមវិលចូលទីលានវិញ ក្រោយខកខានការប្រកួតមួយរយៈពេល
ក្លឹបបិសាចក្រហម Manchester United បានបង្ហាញឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ Mason Mount បានត្រឡប់មកហ្វឹកហាត់ដាច់ដោយឡែកតែឯង កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ដោយមើលទៅគាត់ហាក់កំពុងជាសះស្បើយពីរបួសហើយ។
កីឡាករវ័យ 24 ឆ្នាំរូបនេះបានផ្ទេរមក Old Trafford ពីក្លឹបតោខៀវ Chelsea ក្នុងកំឡុងទីផ្សារដោះដូរកីឡាករដើមរដូវកាលនេះ។ ម្ចាស់អាវលេខ 7 ថ្មីរបស់ក្លឹបបិសាចក្រហមរូបនេះ បានបង្ហាញខ្លួនចំនួន 12 ប្រកួតគិតចាប់តាំងពីពេលនោះមក តែមិនទាន់បានរួមចំណែកអ្វីជាដុំកំភួននៅឡើយទេ។
ពេលវេលាចុងក្រោយ Mason Mount បានជួបបញ្ហារបួស ដោយខកខានការប្រកួតជាច្រើនសម្រាប់ក្រុមរបស់លោក Erik ten Hag។ គាត់បានរងរបួសទាក់ទងនឹងសាច់ដុំ ក៏ដូចជាកំភួនជើង ហើយបានខកខានចូលលេងចាប់តាំងពីថ្ងៃទី 11 ខែវិច្ឆិកាមកម្ល៉េះ។ យ៉ាងណា ពេលនេះ Mason Mount កំពុងបង្ហាញសញ្ញាវិជ្ជមាន ដែលគាត់នឹងអាចវិលត្រឡប់មកជួយក្រុមវិញក្នុងពេលឆាប់ៗខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល