បាល់ទាត់អន្តរជាតិ
Bayern Munich ចាប់អារម្មណ៍ចង់បាន Dembele
ខ្សែប្រយុទ្ធស្លាបរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Ousmane Dembele កំពុងក្លាយជាកីឡាករដែលមានការចាប់អារម្មណ៍ពីក្លឹប Bayern Munich នេះបើយោងតាមសារព័ត៌មាន Sky Sports បានចុះផ្សាយ។
ក្រុមម្ចាស់ជើងឯក Bundesliga បានកំណត់គោលដៅលើកីឡាករវ័យ 24 ឆ្នាំសញ្ជាតិបារាំង Ousmane Dembele ខណៈដែលពួកគេបានត្រៀមចិត្តកាយរួចរាល់ហើយ ក្នុងការចាកចេញនៅរដូវក្តៅនេះ របស់ខ្សែប្រយុទ្ធ Robert Lewandowski។
Barcelona នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការរក្សាទុក Dembele នៅរដូវក្តៅនេះ ប៉ុន្តែ Bayern Munich អាចនឹងសាកល្បងចរចា និងអូសទាញខ្សែប្រយុទ្ធរូបនេះ។ Dembele ត្រូវបានកំណត់ថានឹងអាចផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ប្រសិនបើ Barcelona បណ្ដោយឲ្យគាត់ផុតកុងត្រានៅពេលឆាប់ៗខាងមុខនេះ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ