បាល់ទាត់អន្តរជាតិ
Aston Villa ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Luis Suarez
កាលពីម្សិលមិញនេះ ក្លឹប Atletico Madrid បានប្រកាសពីការចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធចាស់វស្សា Luis Suarez ដែលបានផុតកុងត្រាជាមួយក្លឹបនាចុងបញ្ចប់នៃរដូវកាលនេះ ហើយ Luis Suarez កំពុងក្លាយជាកីឡាករដែលមិនមានតម្លៃខ្លួន។
ពត៌មានចុងក្រោយមួយបានឲ្យដឹងថា Aston Villa កំពុងចាប់អារម្មណ៍លើកីឡាកររបស់ Atletico Madrid រូបនេះ ដោយពួកគេចង់នាំខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ូហ្គាយរូបនេះត្រឡប់មកទឹកដី Premier League វិញ និងអាចជួបជុំជាមួយអតីតមិត្តរួមក្រុមកាលពីនៅ Liverpool គឺ Philippe Coutinho ផងដែរ។
Luis Suarez នៅតែស្វែងរកឱកាសក្នុងការលេងឲ្យក្លឹបនៅតំបន់អ៊ឺរ៉ុប ខណៈដែលគាត់បដិសេធមិនធ្វើការចរចាចំពោះក្លឹបណាមួយដែលចង់បានគាត់ នៅសហរដ្ឋអាមេរិចឡើយ។
គួររំលឹកផងដែរថា Luis Suarez គឺជាខ្សែប្រយុទ្ធដ៏មុតស្រួច ដែលធ្លាប់លេងនៅក្លឹបធំៗជាច្រើនដូចជា Ajax, Liverpool និង Barcelona ជាដើម។ គាត់ធ្លាប់បានឈ្នះស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបជាលើកដំបូងក្នុងរដូវកាលឆ្នាំ 2013-14 ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 31 គ្រាប់ ពេលលេងឲ្យក្លឹបហង្សក្រហម Liverpool ។ គាត់ក៏ធ្លាប់បានឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ La Liga ដែលត្រូវបានគេស្គាល់ថាជា Pichichi Trophy កាលពីរដូវកាល 2015-16 ផងដែរ។ កាលនោះ Suarez រកបាន 40 គ្រាប់ក្នុងលីគ និងបានជួយឲ្យ Barcelona ឈ្នះជើងឯក La Liga លើកទី 24 របស់ពួកគេទៀតផង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ