បាល់ទាត់អន្តរជាតិ
Benzema ថា៖ អ្នករិះគន់ Messi គឺជាមនុស្សដែលមិនយល់ពីបាល់ទាត់
ខ្សែប្រយុទ្ធរបស់ក្លឹប Al-Ittihad របស់អារ៉ាប៊ីសាអូឌីត និងជាអតីតកីឡាករក្រុមជម្រើសជាតិបារាំង Karim Benzema បានបញ្ចេញមតិលើខ្សែប្រយុទ្ធរបស់ក្លឹប Inter Miami គឺតារាឆ្នើម Lionel Messi ដោយបានចាត់ទុកអ្នករិះគន់កីឡាករអាហ្សង់ទីនរូបនេះថា ជាមនុស្សដែលមិនយល់ពីបាល់ទាត់។
យ៉ាងណាមិញម្ចាស់ពាន Ballon d’Or មួយសម័យកាល Karim Benzema បាននិយាយនៅលើសារព័ត៌មានបារាំង BeksFCB ថា៖ “អ្នកណាដែលរិះគន់ Messi គឺមិនយល់អ្វីទាល់តែសោះអំពីបាល់ទាត់”។ គួរដឹងផងដែរថា សម្រាប់ Benzema គាត់មិនធ្លាប់លេងជាមិត្តរួមក្រុមជាមួយ Messi ឡើយ ហើយអ្នកទាំង 2 ជួបគ្នាភាគច្រើនសុទ្ធតែជាសត្រូវនៅលើទីលានប្រកួត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទម្រង់លេងរបស់ Lionel Messi ហាក់មិនសូវល្អឡើយ ដោយសារវ័យរបស់គាត់កាន់តែចាស់ ប៉ុន្តែកីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ បានឈ្នះពានសព្វគ្រប់អស់ហើយក្នុងអាជីពបាល់ទាត់របស់ខ្លួន។ Messi កំពុងចំណាយពេលវេលាចុងក្រោយនៃអាជីពបាល់ទាត់របស់គាត់ជាមួយក្លឹបអាមេរិក Inter Miami។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល