បាល់ទាត់អន្តរជាតិ
Hakimi កំពុងពិចារណាចង់ទៅ Real Madrid តាម Mbappe ដែរ!!!
ខ្សែការពារស្តាំរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Achraf Hakimi ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើលទ្ធភាពនៃការចូលរួមជាមួយ Kylian Mbappe នៅក្លឹប Real Madrid។ យ៉ាងណាមិញ Achraf Hakimi ជាអតីតកីឡាករដែលធ្លាប់លេងឲ្យក្លឹប Real Madrid និងជាយុវជនរបស់ក្លឹបយក្សអេស្ប៉ាញមួយនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះមិត្តចិត្តមួយថ្លើមមួយរបស់គាត់ Kylian Mbappe នឹងចាកចេញពី PSG នៅពេលកុងត្រាផុតកំណត់ នាចុងបញ្ចប់នៃរដូវកាលនេះហើយ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ត្រូវបានគេដឹងយ៉ាងច្បាស់ថា នឹងចូលរួមជាមួយក្លឹបអធិរាជស Real Madrid។
នៅពេលនេះរបាយការណ៍ពី Mundo Deportivo បានរាយការណ៍ថា ការចាកចេញរបស់មិត្តជិតស្និទ្ធ Kylian Mbappe បានធ្វើឲ្យ Hakimi ចាប់អារម្មណ៍នឹងការវិលត្រឡប់អតីតក្លឹបចាស់ Real Madrid វិញ។ ស្របពេលជាមួយគ្នានោះ គេក៏បានដឹងថា មិនយូរមិនឆាប់ Real Madrid នឹងត្រូវការបេក្ខភាពខ្សែការពារស្ដាំចំណូលថ្មី ខណៈដែល Dani Carvajal បច្ចុប្បន្នមានវ័យ 32 ឆ្នាំទៅហើយ ដោយអាចធ្លាក់ចុះទម្រង់លេង ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip