បាល់ទាត់អន្តរជាតិ
Brahim Diaz សម្រេចចិត្តប្ដូរមកលេងឲ្យក្រុមជម្រើសជាតិម៉ារ៉ុកវិញ
ទីបំផុតខ្សែបម្រើរបស់ក្លឹប Real Madrid គឺកីឡាករ Brahim Diaz បានសម្រេចចិត្តថា គាត់នឹងលេងតំណាងឲ្យក្រុមជម្រើសជាតិណាមួយរវាងអេស្ប៉ាញ និងម៉ារ៉ុក។ កីឡាករឆ្នើមរូបនេះ បានជ្រើសរើសលេងឲ្យក្រុមជម្រើសជាតិម៉ារ៉ុក ដោយការសម្រេចចិត្តនេះបានធ្វើឡើងរួចហើយ ហើយនឹងត្រូវបានប្រកាសជាផ្លូវការណ៍ក្នុងពេលឆាប់ៗនេះពីសំណាក់កីឡាករ និងសហព័ន្ធបាល់ទាត់ម៉ារ៉ុក។
ខ្សែប្រយុទ្ធស្លាប Brahim Diaz កើតនៅទីក្រុង Malaga ហើយមានឪពុកម្តាយជាជនជាតិអេស្ប៉ាញ ប៉ុន្តែគាត់មានដូនតាជាខ្សែស្រឡាយម៉ារ៉ុក។ កីឡាករឆ្នើមរូបនេះ មានក្ដីសុបិនចង់លេងតំណាងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ពេញមួយជីវិតរបស់គាត់ ប៉ុន្តែដោយមានការធុញទ្រាន់ក្នុងការរង់ចាំការកោះហៅពីគ្រូបង្វឹកក្រុមជម្រើសជាតិពេក គាត់បានផ្លាស់ប្តូរចិត្តទៅលេងឲ្យម៉ារ៉ុកជំនួសវិញ។
ទន្ទឹមនឹងនេះដែរ យោងទៅតាមរបាយការណ៍ពី Marca បានឲ្យដឹងថា ក្នុងខណៈពេលដែលក្រុមជម្រើសជាតិអេស្ប៉ាញធ្វើឲ្យ Brahim Diaz មានការធុញទ្រាន់នោះ ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុក និងប្រតិភូរដ្ឋមន្ត្រីនៃប្រទេសម៉ារ៉ុក បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូល Brahim Diaz ឲ្យប្តូរមកលេងជាមួយក្រុមជម្រើសជាតិរបស់ពួកគេវិញ។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល