បាល់ទាត់អន្តរជាតិ
Gareth Southgate បញ្ជាក់ប្រាប់ពីបេក្ខភាពពាក់ស្លាកកាពីតែនក្រុមថ្មីនៅក្នុងការប្រកួតរំលងអាធ្រាតនេះ!!!
លោក Gareth Southgate ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានបញ្ជាក់ពីបេក្ខភាពប្រធានក្រុមថ្មីរបស់ក្រុមតោកំណាចអង់គ្លេស សម្រាប់ជំនួបមិត្តភាពរបស់ពួកគេជាមួយបែលហ្ស៊ិកនៅកីឡដ្ឋាន Wembley នាពេលរំលងអាធ្រាតនេះ (នៅកម្ពុជា ម៉ោង 2:45 នាទី)។
ជាមួយនឹងកាពីតែនក្រុមធំ Harry Kane ត្រូវបានអវត្តមានដោយសាររបួសកជើង ខ្សែការពារស្តាំរបស់ក្លឹប Manchester City គឺកីឡាករ Kyle Walker បានពាក់ស្លាកជាកាពីតែនក្រុម កាលពីប្រកួតទល់នឹងប្រេស៊ីលប៉ុន្មានថ្ងៃមុន ប៉ុន្តែជាចៃដន្យ ខ្សែការពាររូបនេះបានរងរបួស ដែលខកខានការប្រកួតមិត្តភាពទល់នឹងបែលហ្ស៊ិក។ ផ្សេងពីនេះទៀត សម្រាប់អ្នកដែលមាននាទីជាប្រធានក្រុមដែរនោះគឺ Harry Maguire តែខ្សែការពារកណ្ដាលរូបនេះក៏មានបញ្ហាតិចតួច ហើយត្រូវដកខ្លួនចេញពីក្រុមជម្រើសជាតិដែរ។
ជាលទ្ធផល ក្រុមតោកំណាចអង់គ្លេសត្រូវស្វែងរកបេក្ខភាពដែលសាកសម សម្រាប់កាន់កាប់ស្លាកកាពីតែនក្រុមរបស់ខ្លួន។ ដោយសារតែអវត្តមានរបស់ Kane, Walker និង Maguire លោក Gareth Southgate បានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីម្សិលមិញនេះថា ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal និងជាអតីតកាពីតែនក្រុមរបស់ក្លឹប West Ham United គឺ Declan Rice នឹងកាន់កាប់តំណែងជាកាពីតែនក្រុមនៅក្នុងការប្រកួតទល់នឹងបែលហ្ស៊ិក។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង