បាល់ទាត់អន្តរជាតិ
Cafu សម្រេចលក់ផ្ទះនៅស្រុកកំណើតរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាបំណុល
យោងតាម Rantsports បានរាយការណ៍ថា អតីតកីឡាកររបស់ក្លឹប AC Milan និងក្រុមជម្រើសជាតិប្រេស៊ីល Cafu បានសម្រេចចិត្តលក់ផ្ទះវីឡារបស់គាត់ដែលស្ថិតនៅទីក្រុង Sao Paulo នៃស្រុកកំណើតរបស់ខ្លួនហើយ ដែលការលក់ផ្ទះនោះគឺពាក់ព័ន្ធដោយសារតែមានបញ្ហាជាមួយម្ចាស់បំណុល។
មានសេចក្តីរាយការណ៍មួយបានឲ្យដឹងបន្ថែមថា Cafu ជំពាក់ប្រាក់គេចំនួន 3.3 លានអឺរ៉ូ។ ទោះជាយ៉ាងណា តម្លៃនៃផ្ទះវីឡាដែលគាត់ដាក់លក់នោះគឺមានប្រមាណជា 7.4 លានអឺរ៉ូ។ ប្រសិនបើគ្មានអ្នកទិញក្នុងតម្លៃបែបនេះទេ នោះផ្ទះរបស់គាត់នឹងត្រូវគេកាត់យកជាមួយនឹងតម្លៃត្រឹមពាក់កណ្តាលតម្លៃដែលគាត់ចង់លក់នោះប៉ុណ្ណោះ។
គួររំលឹកផងដែរថា Cafu គឺជាខ្សែការពារឆ្នើមមួយរូបក្នុងពិភពបាល់ទាត់ដែលធ្លាប់ឈ្នះពាន World Cup 2 ដង ក្នុងឆ្នាំ 1994 និង 2002។ ខ្សែការពាររូបនេះ ក៏ធ្លាប់បានកាន់កាប់តួនាទី ជាប្រធានក្រុមជម្រើសជាតិប្រេស៊ីលរបស់គាត់នៅក្នុងព្រឹត្តិការណ៍ Copa America កាលពីអតីតកាលកន្លងទៅផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip