បាល់ទាត់ជាតិ
ក្លឹបបាល់ទាត់ឡាយហ្វ ប្រកាសតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹកថ្មី!!!
នៅមុននេះបន្តិចក្លឹបបាល់ទាត់ឡាយហ្វ នៃខេត្តព្រះសីហនុ ប្រកាសតែងតាំងបេក្ខភាពគ្រូបង្វឹកថ្មី សម្រាប់ដឹកនាំនៅរដូវកាលក្រោយ។ ក្លឹបបាល់ទាត់ឡាយហ្វ រឺ Life Football Club ទើបនឹងបានឈ្នះពានជើងឯកលីគលំដាប់ទី 2 របស់ប្រទេសកម្ពុជា Cambodia League 2 នៅរដូវកាលនេះ។
យោងតាមការប្រកាសរបស់ក្លឹប Life Football Club បានឲ្យដឹងថា ពេលនេះពួកគេបានតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ដែលជាអតីតគ្រូបង្វឹករបស់ក្លឹបបឹងកេត ជាគ្រូបង្គោលធំចាប់ពីរដូវកាលក្រោយនេះទៅ។ ទោះជាយ៉ាងណា គ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេគឺលោក គង់ វិច្ឆិកា មិនទាន់ត្រូវបានក្លឹបប្រកាសថាចែកផ្លូវគ្នា រឺយ៉ាងណានោះឡើយ។
នៅក្នុងសន្និសីទសារព័ត៌មាន ក្លឹបបាល់ទាត់ Life Football Club បានបញ្ជាក់ថា៖ “ក្លឹបបាល់ទាត់ឡាយហ្វ សូមស្វាគមន៍អ្នកចាត់ការ និងជាគ្រូបង្គោលក្លឹបលោក ប្រាក់ សុវណ្ណារ៉ា ជាផ្លូវការណ៍! លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្គោល ឈុតធំ និងជាអ្នកមើលការខុសត្រូវលើការអភិវឌ្ឍន៍បច្ចេកទេសរបស់ក្លឹបនៅរដូវកាលថ្មីខាងមុខនេះ”។
ប្រភព: Life Football Club
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង