បាល់ទាត់អន្តរជាតិ
PSG ទិញផ្ដាច់កុងត្រារបស់ខ្សែការពារ Nuno Mendes ពី Sporting C.P
ខ្សែការពារសញ្ជាតិព័រទុយហ្គាល់បានចុះហត្ថលេខាលើកុងត្រារយៈពេល 4 ឆ្នាំជាមួយក្រុមម្ចាស់ជើងឯក Ligue 1 ក្នុងនាមជាកីឡាករផ្លូវការណ៍របស់ក្លឹបបន្ទាប់ពីចំណាយពេលពេញមួយរដូវកាលជាកីឡាករខ្ចីជើង។
Paris Saint-Germain ទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាបឆ្វេង Nuno Mendes ចេញពី Sporting C.P ជាមួយនឹងតម្លៃផ្ទេរ 40 លានអឺរ៉ូ។
Nuno Mendes បានដើរតួនាទីយ៉ាងសំខាន់នៅ PSG ទោះគាត់ជាកីឡាករខ្ចីជើងក៏ដោយ។ Mendes បានបង្ហាញខ្លួន 27 ដងនៅ Ligue 1 រដូវកាលនេះ នឹងបានលើកពានលីគកំពូលផងដែរ។
គាត់ក៏បានបង្ហាញខ្លួនក្នុងការប្រកួត UEFA Champions League ទាំងប្រាំបីប្រកួតរបស់ក្រុម មុនពេលពួកគេត្រូវបាន Real Madrid ទម្លាក់ក្នុងវគ្គ 16 ក្រុមចុងក្រោយ។
ជាមួយនឹងវ័យទើបតែ 19 ឆ្នាំ Mendes បានបង្ហាញទម្រង់លេងយ៉ាងល្អ សម្រាប់ក្លឹប Paris Saint-Germain និងត្រូវបានគ្រូបង្វឹកកោះហៅចូលក្រុមជម្រើសជាតិទៀតផង។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់