បាល់ទាត់អន្តរជាតិ
Real Madrid ជិតយកបានខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹប Monaco ដែលតម្លៃផ្ទេរខ្ពស់កប់ពពក
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹប Real Madrid និង Monaco ជិតឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរ Aurelien Tchouameni ហើយនៅពេលនេះ។ ក្លឹបយក្សអេស្ប៉ាញ Real Madrid នឹងបញ្ចប់កិច្ចចរចាបានសម្រេចនៅប៉ុន្មានម៉ោងខាងមុខនេះ។
ខ្សែបម្រើ Tchouameni បានសម្រេចចិត្តថា គាត់ចង់ចូលរួមជាមួយ Real Madrid កាលពីសប្តាហ៍មុន ដោយបានបដិសេធការចាប់អារម្មណ៍ពីក្លឹបហង្សក្រហម Liverpool និងក្លឹបយក្សបារាំង Paris Saint-Germain។
ក្រុមម្ចាស់ជើងឯក UEFA Champions League នៅរដូវកាលនេះ នឹងចំណាយប្រាក់ប្រហែលជា 100 លានអឺរ៉ូ សម្រាប់កីឡាករវ័យ 22 ឆ្នាំរបស់ Monaco រូបនេះ។
បច្ចុប្បន្ន Tchouameni កំពុងមានភារកិច្ចជាមួយក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួត UEFA Nations League ក្នុងខែនេះ បន្ទាប់មកគាត់អាចនឹងទទួលការពិនិត្យសុខភាពនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយចុះកុងត្រាផ្លូវការណ៍ជាមួយក្លឹប Real Madrid តែម្ដង។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip