បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបបិសាចក្រហម Manchester United ប្រកាសចែកផ្លូវគ្នាជាមួយ Paul Pogba
កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា Paul Pogba នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីផុតកុងត្រាជាមួយក្លឹប។
យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះត្រូវបានគេរំពឹងទុកជាយូរមកហើយថា នឹងចាកចេញពីទឹកដី Old Trafford ហើយឥឡូវនេះអ្វីៗគឺដូចការគ្រោងទុកមែន។ ចាប់ពីខែនេះទៅ Paul Pogba នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ព្រោះបានផុតកុងត្រាជាមួយក្លឹបហើយ។
នេះជាលើកទីពីរហើយ ដែលខ្សែបម្រើ Paul Pogba បានចាកចេញពីក្លឹបបិសាចក្រហមក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។ កាលពីឆ្នាំ 2012 ក្លឹបសេះបង្កង់ Juventus បានចុះហត្ថលេខាលើ Pogba ពីឈុតយុវជន U21 ជាកីឡាករដែលគ្មានតម្លៃខ្លួនដែរ។ ក្រោយមកទៀត ដោយមើលឃើញថា Pogba ឡើងជើងខ្លាំង ក្លឹបបិសាចក្រហមបានចុះហត្ថលេខាផ្ទេរពី Juventus មកវិញ ក្នុងតម្លៃ 89 លានផោន កាលពីឆ្នាំ 2016។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal