បាល់ទាត់អន្តរជាតិ
ហង្សក្រហម Liverpool សម្រេចចិត្តបន្តកុងត្រាថ្មីមួយឆ្នាំទៀតជាមួយ James Milner
ក្លឹបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការណ៍ដោយបញ្ជាក់ពីការបន្តកុងត្រាថ្មីរយៈពេលមួយឆ្នាំទៀត ជាមួយខ្សែបម្រើចាស់វស្សា James Milner។ ដូច្នេះគាត់នឹងស្នាក់នៅមួយរដូវកាលទៀត ដោយកុងត្រានឹងបញ្ចប់រហូតដល់ខែមិថុនា ឆ្នាំ 2023។
យ៉ាងណាមិញលោក Jurgen Klopp ចង់ឲ្យ James Milner ស្នាក់នៅបន្ត និងចាត់ទុកខ្សែបម្រើរូបនេះ ជាផ្នែកមួយនៃគម្រោងរបស់គាត់បន្តទៀត។
មុនពេលកុងត្រាថ្មីកើតឡើង James Milner ត្រូវបានសារពត៌មានជាច្រើនបានលើកឡើងថា ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះនឹងចាកចេញទៅកាន់ Leeds, Newcastle, Aston Villa រឺ Manchester City ដែលជាអតីតក្លឹបចាស់របស់ខ្លួនវិញ។
ប៉ុន្តែនៅពេលនេះ Milner បន្តស្នាក់នៅមួយរដូវកាលជាមួយក្លឹបហង្សក្រហម ដែលជារដូវកាលទី 21 របស់គាត់ដែលលេងនៅក្របខណ្ឌ Premier League នេះផងដែរ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!