បាល់ទាត់អន្តរជាតិ
River Plate មានឱកាសច្រើនជាង Aston Villa ក្នុងការនាំយក Luis Suarez
ពត៌មានចុងក្រោយមួយពីគេហទំព័រ The Sun បានអះអាងថា ក្លឹប Aston Villa កំពុងទទួលផលលំបាកក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធ Luis Suarez ខណៈដែលក្លឹប River Plate កំពុងមានការពិភាក្សាយ៉ាងជិតស្និត ដើម្បីចុះហត្ថលេខាលើកីឡាកររូបនេះ។
ដោយឡែក Suarez ត្រូវបានក្លឹប Atletico Madrid ប្រកាសចែកផ្លូវគ្នាតាំងពីប៉ុន្មានសប្ដាហ៍មុនមកម្ល៉េះ ហើយនៅចុងខែនេះ គាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។
Luis Suarez ចង់បន្តការប្រកួតប្រជែងនៅលីគតំបន់អឺរ៉ុប ហើយចង់បញ្ចប់ការចុះហត្ថលេខាជាមួយក្លឹបណាមួយ មុនការប្រកួត World Cup នៅ Qatar ប៉ុន្តែត្រូវបានគេជឿថា ការផ្លាស់ទៅ River Plate គឺជាអ្វីដែល Suarez នឹងធ្វើ។
ក្លឹបយក្សនៅលីគកំពូលអាហ្សង់ទីន River Plate កំពុងត្រូវការខ្សែប្រយុទ្ធថ្មីម្នាក់ បន្ទាប់ពីពួកគេបានបាត់បង់ Julian Alvarez ដែលជាខ្សែប្រយុទ្ធឆ្នើមដែលស៊ុតបញ្ចូលទីបាន 14 គ្រាប់ ក្នុង 17 ប្រកួត រដូវកាលនេះ។ Alvarez នឹងចូលរួមជាមួយ Manchester City នៅរដូវកាលក្រោយ។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់