បាល់ទាត់អន្តរជាតិ
Vlahovic ប្រាប់មូលហេតុដែលគាត់បដិសេធការផ្ទេរទៅកាន់ក្លឹបកាំភ្លើងធំ Arsenal
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើម Dusan Vlahovic បានបង្ហើបថា គាត់មិនដែលមានចេតនាចូលរួមជាមួយក្លឹបកាំភ្លើងធំ Arsenal ក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករានេះទេ។
យ៉ាងណាមិញក្រុមកាំភ្លើងធំ Arsenal ធ្លាប់ប្រជែងជាមួយក្លឹបផ្សេងៗផងដែរ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Dusan Vlahovic និងបានដាក់សំណើរដេញថ្លៃ 50 លានផោនទៅឲ្យ Fiorentina។ ប៉ុន្តែកីឡាករវ័យ 22 ឆ្នាំរូបនេះ បានសម្រេចចិត្តផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ក្នុងកិច្ចព្រមព្រៀង 66.6 លានផោន។
ដោយឡែកនៅពេលនោះ ភ្នាក់ងារផ្ទាល់របស់កីឡាករ Vlahovic មិនអើពើនឹងទង្វើរបស់ក្លឹប Arsenal ឡើយ។ Vlahovic បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ The Telegraph ថា “ប្រហែលជាភ្នាក់ងាររបស់ខ្ញុំដឹងអំពីការដេញថ្លៃរបស់ Arsenal។ ប៉ុន្តែខ្ញុំមិនដែលនិយាយជាមួយនរណាម្នាក់អំពីរឿងទាំងនោះឡើយ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់