បាល់ទាត់អន្តរជាតិ
Mario Gotze នឹងត្រឡប់មកកាន់ Bundesliga វិញ!!!
អតីតកីឡាករ Bayern Munich និង Borussia Dortmund គឺខ្សែបម្រើប្រយុទ្ធ Mario Gotze នឹងវិលត្រឡប់មក Bundesliga ម្តងទៀតនៅរដូវកាលក្រោយ បន្ទាប់ពីជោគជ័យនៅ PSV Eindhoven។
ក្លឹបមួយចំនួនក៏បានចាប់អារម្មណ៍នឹងការផ្ទេរវីរបុរសបាល់ទាត់អាឡឺម៉ង់រូបនេះដែរ ដែលមាន Benfica និង Inter Miami ប៉ុន្តែគាត់ចង់ត្រឡប់ទៅ Bundesliga វិញ ដោយចូលរួមជា Eintracht Frankfurt ជាជម្រើសមួយប្រសើរជាងគេ។
របាយការណ៍ច្បាស់ការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា Mario Gotze គ្រោងនឹងចូលរួមជាមួយ Eintracht Frankfurt ក្នុងកិច្ចព្រមព្រៀងផ្ដាច់កុងត្រាពី PSV Eindhoven ក្នុងពេលឆាប់ៗនេះក្នុងតម្លៃ 4 លានអឺរ៉ូ។
Mario Gotze ត្រូវបានអ្នកគាំទ្រក្រុមជម្រើសជាតិអាឡឺម៉ង់ចាំមិនភ្លេចឡើយ កាលពីព្រឹត្តិការណ៍ World Cup 2014 ដោយគាត់បានស៊ុតបញ្ចូលទីមួយគ្រាប់នៅម៉ោងបន្ថែមនាទីទី 113 ក្នុងវគ្គផ្ដាច់ព្រ័តជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន និងធ្វើឲ្យ Lionel Messi ស្រក់ទឹកភ្នែកផងដែរ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa