បាល់ទាត់អន្តរជាតិ
Manchester United បង្វែរការចាប់អារម្មណ៍មកលើខ្សែការពារ David Raum
ក្លឹបបិសាចក្រហម Manchester United បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចុះហត្ថលេខាលើកីឡាកររបស់ក្លឹប Hoffenheim គឺខ្សែការពារសញ្ជាតិអាឡឺម៉ង់ David Raum (នេះបើយោងតាមរបាយការណ៍ពី 90min បានអះអាង)។
ខ្សែការពារឆ្វេងរូបនេះ បានផ្ទេរមកលេងលើកដំបូងនៅ Bundesliga ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងលីកចំនួន 32 ប្រកួត។ David Raum ផ្ទេរចេញមកពីលីគលំដាប់ទី 2 (2. Bundesliga) ក្លឹប Greuther Furth ដោយគ្មានតម្លៃខ្លួន ព្រោះផុតកុងត្រា។
David Raum បានចុះហត្ថលេខាលើកុងត្រារយៈពេល 4 ឆ្នាំជាមួយ Hoffenheim។ ប៉ុន្តែយ៉ាងណាក៏ដោយនៅពេលនេះ ក្លឹបបិសាចក្រហម Manchester United កំពុងស្វែងរកការផ្ទេរមួយដែលអាចដំណើរការទៅបានសម្រាប់កីឡាកររូបនេះ ក៏ដូចជាចំណែកមួយសម្រាប់គ្រូបង្វឹកថ្មី Erik ten Hag ប្រើប្រាស់ផងដែរ។
ក្លឹបបិសាចក្រហម ត្រូវបានគេឲ្យដឹងថា នៅមិនទាន់ធ្វើការដេញថ្លៃជាផ្លូវការណ៍នៅឡើយទេ។ យ៉ាងណាក្ដី Hoffenheim ចង់បានប្រហែល 30 លានផោន សម្រាប់កីឡាករវ័យ 24 ឆ្នាំរបស់គេ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក