បាល់ទាត់អន្តរជាតិ
កីឡាករឆ្នើម 5 រូប ដែលធ្លាប់បដិសេធការផ្ទេរទៅលេងឲ្យក្លឹបតោខៀវ Chelsea
ក្លឹបតោខៀវ Chelsea គឺជាក្លឹបមួយក្នុងចំណោមក្លឹបកំពូលៗនៅតំបន់អឺរ៉ុបដែលទទួលបានជោគជ័យបំផុតនៃសតវត្សទី 21 ជាមួយនឹងការឈ្នះពានរង្វាន់ជាច្រើន។ ក្លឹបតោខៀវកាន់តែមានការរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីការកាន់កាប់តំណែងជាប្រធានក្លឹបរបស់លោក Roman Abramovich កាលពីឆ្នាំ 2003។
តោខៀវ Chelsea បានក្លាយជាក្លឹបអង់គ្លេសដំបូងគេដែលឈ្នះការប្រកួតធំៗទាំងបីរបស់ UEFA ពោលគឺពានរង្វាន់ European Cup Winners Cup, Champions League និង Europa League ។
ទោះជាយ៉ាងណាក៏ដោយ Chelsea មិនមែនជាក្លឹបដែលអាចទាក់ទាញកីឡាករគ្រប់រូបបាននោះទេ ខណៈដែលកីឡាករលំដាប់ពិភពលោកមួយចំនួនបានបដិសេធការផ្ទេរទៅក្លឹបរបស់ពួកគេ។ នៅក្នុងអត្ថបទនេះ យើងនឹងក្រឡេកមើលកីឡាករទាំង 5 ដែលបានបដិសេធការផ្ទេរទៅកីឡដ្ឋាន Stamford Bridge។
5. Roberto Carlos
នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2007 ក្លឹបតោខៀវ Chelsea ស្ទើរតែអាចនាំយកតារាឆ្នើមលោក Roberto Carlos ដែលបានផុតកុងត្រាជាមួយ Real Madrid ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងមិនបានកើតឡើងឡើយ។ Roberto Carlos បានប្រាប់ថា មានរឿងរ៉ាវតូចតាចមួយចំនួនដែលគាត់មិនចូលរួមជាមួយ Chelsea។
4. Alisson
មុនពេល Chelsea នាំយកអ្នកចាំទីតម្លៃ 80 លានអឺរ៉ូ Kepa Arrizabalaga ពួកគេបានទាក់ទងយ៉ាងជិតស្និទ្ធិជាមួយនឹងអ្នកចាំទី Alisson Becker របស់ AS Roma។ ហើយភ្លាមៗនោះក៏មានដៃគូប្រជែងធំមួយដែលចង់បាន Alisson Becker គឺក្លឹបហង្សក្រហម Liverpool។ នៅទីបំផុត Alisson បានសម្រេចចិត្តផ្លាស់ទៅ Anfield លើការផ្ទេរ 62.5 លានអឺរ៉ូ។
3. Steven Gerrard
Steven Gerrard គឺជាវីរបុរសរបស់ Liverpool។ គាត់ជាកីឡាករដែលស្មោះស្ម័គ្របំផុតជាមួយក្លឹប។ ខ្សែបម្រើរូបនេះ បានចំណាយពេលជាង 25 ឆ្នាំជាមួយក្លឹប Liverpool ដែលជាក្លឹបរបស់គាត់តាំងពីកុមារភាព។
នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2014 ក្លឹប Chelsea បានដេញថ្លៃ 20 លានអឺរ៉ូសម្រាប់ Gerrard។ គោលបំណង គឺចង់នាំយក Gerrard មកលេងជាមួយ Frank Lampard និង Claude Makelele។ នៅកំឡុងពេលនោះ Gerrard ក៏ចង់ចាកចេញដែរ ប៉ុន្តែដោយសារមានការឃាត់ឃាំងពីគ្រួសារ និងអ្នកគាំទ្រផ្ទុះកំហឹងផងនោះ អ្វីៗមិនអាចសម្រេចឡើយ។
2. Neymar
តារាឆ្នើមរបស់ PSG រូបនេះ ធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Chelsea កំឡុងពេលដែលគាត់លេងនៅ Santos។ នៅពេលនោះមានក្លឹបធំៗជាច្រើនចង់បាន Neymar ដែលមានដូចជា Barcelona, Real Madrid, Manchester United និង Bayern Munich ជាដើម។ ជាចុងក្រោយ Neymar សម្រេចចិត្តចូលរួមជាមួយ Barcelona។
1. Kylian Mbappe
នៅក្នុងបទសម្ភាសន៍ជាមួយ The Players’ Tribune កាលពីឆ្នាំមុន Kylian Mbappe បានបង្ហាញថា គាត់ស្ទើរតែបានចុះហត្ថលេខាផ្ទេរទៅ Chelsea ទៅហើយកាលពីនៅក្មេង។ ពេលអាយុ 11 ឆ្នាំ Kylian Mbappe បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីតេស្តសមត្ថភាពនៅ Chelsea។ គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យរបស់ក្លឹប។ ខណៈពេលដែល Mbappe ចាប់អារម្មណ៍ចង់ផ្លាស់ទៅ Stamford Bridge ឪពុកម្តាយរបស់គាត់បានរារាំងមិនឲ្យការផ្ទេរកើតឡើង។ ឪពុកម្ដាយរបស់ Mbappe ចង់ឲ្យកូននៅទឹកដីកំណើតរបស់ខ្លួន ព្រោះគាត់ក៏នៅមានអាយុតិចដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!