បាល់ទាត់អន្តរជាតិ
Liverpool ដាក់សំណើរ 51 លានផោន សម្រាប់ខ្សែបម្រើប្រយុទ្ធ Otavio
យោងតាមរបាយការណ៍ចុងក្រោយមួយពីកាសែត The Mirror បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាប និងអាចលេងតំណែងជាខ្សែបម្រើប្រយុទ្ធ Otavio របស់ក្លឹប FC Porto។
ដោយឡែកនៅពេលនេះ FC Porto កំពុងរំពឹងថា នឹងមានការដេញថ្លៃពីក្លឹប Liverpool នៅសប្តាហ៍នេះសម្រាប់ Otavio។ ក្លឹបព័រទុយហ្គាល់ FC Porto ធ្លាប់បានបដិសេធការដេញថ្លៃ 26 លានផោន ពី Leeds United ម្ដងរួចមកហើយ ដោយពួកគេចង់បានទឹកប្រាក់ផ្ទេរច្រើនជាងនេះទៀត។
ទោះជាយ៉ាងណាក៏ដោយ ចំណាប់អារម្មណ៍របស់ Liverpool ទៅលើ Otavio គឺមានរយៈពេលជាយូរមកហើយ គ្រាន់តែមិនទាន់មានការជួបពិភាក្សាផ្លូវការណ៍ណាមួយកើតឡើង។
យ៉ាងណារបាយការណ៍ទើបនឹងចេញផ្សាយ បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងត្រៀមកញ្ចប់ទឹកប្រាក់ប្រហែលជា 51 លានផោន សម្រាប់ដាក់សំណើរទៅកាន់ FC Porto ក្នុងការទិញផ្ដាច់កុងត្រា Otavio។
ដោយឡែក កីឡាករសញ្ជាតិព័រទុយហ្គាល់ Otavio ធ្លាប់ស៊ុតបញ្ចូលទីសរុបបាន 24 គ្រាប់ ក្នុងការបង្ហាញខ្លួន 155 ប្រកួតសម្រាប់ Porto ចាប់តាំងពីការផ្ទេរមកកាលពីឆ្នាំ 2014។
ក្លឹបហង្សក្រហម Liverpool ធ្លាប់បានទទួលជោគជ័យក្នុងការផ្ទេរកីឡាកររបស់ Porto ម្ដងរួចមកហើយគឺ Luis Diaz ហើយឥឡូវនេះពួកគេកំពុងមានការរំពឹងទុកថា នឹងជោគជ័យបន្តទៀតក្នុងការនាំយក Otavio មកកាន់ទឹកដី Anfield។
ប្រភព: Rousingthekop
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់