បាល់ទាត់អន្តរជាតិ
West Ham ត្រៀមប្រកាសពីការចុះហត្ថលេខាលើកីឡាករចំណូលថ្មី Arnaut Danjuma នៅពេលឆាប់ៗនេះ!!!
ក្លឹបញញួរធំ West Ham ត្រូវបានគេរាយការណ៍ថា បានធ្វើការព្រមព្រៀងគ្នារួចអស់ហើយជាមួយក្លឹបនៅអេស្ប៉ាញ Villarreal សម្រាប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Arnaut Danjuma។ ក្លឹបញញួរធំត្រៀមតែថ្ងៃប្រកាសជាផ្លូវការណ៍តែប៉ុណ្ណោះ។
មានក្លឹបធំៗជាច្រើនបានចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាបវ័យ 25 ឆ្នាំរូបនេះ ខណៈដែលគេរកបានគ្រាប់បាល់ 17 គ្រាប់ សម្រាប់ក្លឹបកាលពីរដូវកាលមុន និងបានដើរតួយ៉ាងសំខាន់សម្រាប់ Villarreal រហូតជួយឲ្យក្រុមរបស់ខ្លួនឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League។
Danjuma ធ្លាប់មានបទពិសោធន៍លេងនៅ Premier League ដោយគាត់ធ្លាប់ចំណាយពេល 2 ឆ្នាំជាមួយក្លឹប Bournemouth មុនពេលផ្ទេរទៅ Villarreal។ ពេលនៅ Bournemouth គាត់ធ្លាប់ស៊ុតបញ្ចូលទីបាន 15 គ្រាប់ក្នុងការបង្ហាញខ្លួន 33 ប្រកួតសម្រាប់ក្របខណ្ឌ Championship។
កីឡាករសញ្ជាតិហូឡង់ Arnaut Danjuma អាចមានតម្លៃផ្ទេរប្រហែល 40 លានអឺរ៉ូនៅរដូវក្តៅនេះ។ West Ham គឺជាក្លឹបនៅ Premier League ដែលសាកសមបំផុតសម្រាប់ខ្សែប្រយុទ្ធរូបនេះ ហើយអ្នកវិភាគជាច្រើនគិតថា Danjuma នឹងជោគជ័យខ្លាំងនៅ West Ham United។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់