បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមប្រគល់ Luka Jovic ទៅឲ្យ Fiorentina ដោយមិនគិតថ្លៃ
ខ្សែប្រយុទ្ធ Luka Jovic នឹងចាកចេញពី Real Madrid ជាអចិន្ត្រៃយ៍នៅរដូវក្ដៅនេះ ដោយចូលរួមជាមួយក្លឹប Fiorentina។ យ៉ាងណា Real Madrid មិនយកថ្លៃផ្ទេរសូម្បីតែមួយកាក់មួយសេនឡើយ ទោះបីជាខ្សែប្រយុទ្ធរូបនេះស្ថិតក្នុងកុងត្រារហូតដល់ឆ្នាំ 2025 ក៏ដោយ។
កីឡាករវ័យ 24 ឆ្នាំរូបនេះបានស៊ូទ្រាំជាមួយនឹងការខកចិត្តអស់រយៈពេល 3 ឆ្នាំ ជាមួយ Real Madrid បន្ទាប់ពីផ្ទេរពីក្លឹប Frankfurt ក្នុងតម្លៃ 65 លានអឺរ៉ូ ដោយគាត់រកបានតែ 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានត្រឹម 5 ដងប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 51 ប្រកួត។
យ៉ាងណា Luka Jovic ត្រូវបានគេរំពឹងថា នឹងចេញទៅ Fiorentina ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ ប៉ុន្តែកាលពីថ្មីៗនេះមានរបាយការណ៍ជាច្រើនបានបង្ហាញថា Real Madrid នឹងឲ្យគាត់ក្លាយជាកីឡាករផ្ទេរពេញសិទ្ធិទៅ Fiorentina និងជាការផ្ទេរដែលគ្មានតម្លៃខ្លួនផងដែរ។
Real Madrid មិនទាមទារទឹកប្រាក់ណាមួយសម្រាប់ការផ្ទេរ Luka Jovic នោះទេ ប៉ុន្តែពួកគេបានកំណត់លក្ខខណ្ឌមួយជាមួយ Fiorentina ដោយលក្ខខណ្ឌនោះ គឺនៅពេលដែល Fiorentina លក់ខ្សែប្រយុទ្ធ Luka Jovic ចេញ ត្រូវប្រគល់ប្រាក់ 50% ឲ្យក្លឹប Real Madrid។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!