បាល់ទាត់អន្តរជាតិ
ខ្លះៗដែលអ្នកគួរដឹងពីលោក Christophe Galtier គ្រូបង្វឹកថ្មីរបស់ក្លឹប PSG
នៅក្នុងថ្ងៃតែមួយជាមួយនឹងការប្រកាសចែកផ្លូវគ្នាជាមួយអតីតគ្រូបង្វឹកលោក Mauricio Pochettino ក្លឹបយក្សបារាំង Paris Saint-Germain បានប្រកាសពីបេក្ខភាពគ្រូបង្វឹកថ្មីរបស់ក្លឹប គឺលោក Christophe Galtier ដែលជាគ្រូបង្វឹករបស់ក្លឹប Nice កាលពីរដូវកាលមុន។
តើ Christophe Galtier ជាអ្នកណា?
កាលនៅជាកីឡាករ លោក Galtier គឺលេងក្នុងតំណែងជាខ្សែការពារចន្លោះឆ្នាំ 1985 ដល់ឆ្នាំ 1999 ហើយក្លឹបដែលគាត់ធ្លាប់លេងជាមួយមានដូចជា៖ Marseille, Lille, Toulouse, Angers, Nimes, Monza និង Liaoning។ គាត់មិនធ្លាប់ឈ្នះពានអ្វីគួរឲ្យកត់សម្គាល់ឡើយ កាលនៅជាកីឡាករ។
Christophe Galtier មិនបានចំណាយពេលវេលាឲ្យទំនេរយូរឡើយ ពោលគឺនៅពេលឈប់លេងបាល់ភ្លាម គាត់បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកតែម្ដង ហើយបានក្លាយជាគ្រូបង្វឹករបស់ក្លឹប Marseille នៅឆ្នាំ 1999 ដែលនេះជាអាជីពគ្រូបង្វឹកដំបូងរបស់គាត់។
ជាគ្រូបង្វឹកមួយរូបដែលក្លឹប Lille ចងចាំមិនភ្លេច
នៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2017 លោក Galtier បានក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Lille ដែលពេលនោះ Lille ស្ថិតនៅចំណាត់ថ្នាក់ទី 18 ក្នុងលីគ។ ទីបំផុតនៅពេលចប់រដូវកាល 2017-18 ពួកគេបានគេចផុតពីតំបន់កាត់ចោល។ រដូវកាលបន្ទាប់ឆ្នាំ 2018-19 គាត់បានបន្តដឹកនាំ Lille ឲ្យបញ្ចប់ចំណាត់ថ្នាក់លេខពីរក្នុងលីគ និងមានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានលេងពាននេះអស់រយៈពេលប្រាំពីរឆ្នាំ។
លើសពីនេះទៅទៀត Galtier បានដឹកនាំ Lille ឲ្យឈ្នះជើងឯក Ligue 1 នៅឆ្នាំ 2021។ យ៉ាងណារដូវកាលបន្ទាប់នៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2021 គ្រូបង្វឹករូបនេះ បានចូលកាន់តំណែងនៅក្លឹបថ្មី Nice។
មិនធ្លាប់ឈ្នះការប្រកួតសូម្បីតែម្ដងនៅ UEFA Champions League
គ្រូបង្វឹករូបនេះ មានប្រវត្តិមិនសូវល្អឡើយជាមួយនឹងពាន UEFA Champions League។ លោក Christophe Galtier មិនដែលឈ្នះការប្រកួតក្នុងក្របខណ្ឌ UCL សូម្បីតែមួយប្រកួតក្នុងអាជីពជាគ្រូបង្វឹករបស់គាត់។ គាត់ធ្លាប់ដឹកនាំក្រុមបានតែ 6 ប្រកួតប៉ុណ្ណោះនៅ UCL ដោយពេលនោះនៅរដូវកាលចុងក្រោយរបស់គាត់នៅ Lille ជាមួយនឹងលទ្ធផលចាញ់ 5 និងស្មើ 1។
ប្រភព: Si.com
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់