បាល់ទាត់អន្តរជាតិ
Tagliafico គឺជាជម្រើសបន្ទាប់របស់ Barcelona ប្រសិនបើពួកគេបរាជ័យក្នុងការនាំយក Marcos Alonso
ខ្សែការពារស្លាប Nicolas Tagliafico គឺជាជម្រើសមួយសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ដែលវាជាជម្រើសទីពីរ ប្រសិនបើក្លឹបយក្សនៅអេស្ប៉ាញមួយនេះ បរាជ័យក្នុងការនាំយក Marcos Alonso ពីក្លឹបតោខៀវ Chelsea។
កាលពីមុន Barcelona ធ្លាប់បានចាប់អារម្មណ៍លើ Tagliafico ម្ដងរួចទៅហើយ ប៉ុន្តែវាមិនអាចទៅរួចឡើយ ខណៈដែលពេលនោះ Barcelona បានចុះហត្ថលេខាលើ Ferran Torres, ខ្ចីជើង Adama Traore និងនាំយក Pierre-Emerick Aubameyang, Dani Alves ជាកីឡាករចំណូលថ្មីរបស់ក្លឹប។ តម្លៃផ្ទេរដែល Ajax ចង់បាន គឺ Barcelona មិនមានលទ្ធភាពឲ្យឡើយ។
ប៉ុន្តែឥឡូវនេះស្ថានភាព គឺខុសគ្នា។ Barcelona មានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការនាំយកខ្សែការពារឆ្វេងសញ្ជាតិអាហ្សង់ទីន Tagliafico ឲ្យមកលេងនៅតំបន់ជាមួយ Jordi Alba។
យ៉ាងណានេះ ជាករណីមួយរបស់ Barcelona ប្រសិនបើជម្រើសក្នុងការនាំយក Marcos Alonso បរាជ័យ នោះ Tagliafico ជាជម្រើសបន្ទាប់ ហើយក្លឹប Barcelona ក៏បានផ្ញើសារទៅគាត់រួចហើយដែរ អំពីលទ្ធភាពដែលពួកគេ អាចចុះហត្ថលេខាលើគាត់បាន។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!