បាល់ទាត់អន្តរជាតិ
តាំងពីលក់ Felix បន្តលក់ដល់ Nunez ពេលនេះ Benfica ក្លាយជាក្លឹបដែលវិនិយោគលើកីឡាករបានជោគជ័យបំផុត!!!
វាជារឿងដ៏អស្ចារ្យមួយនៅក្នុងពិភពបាល់ទាត់ ដោយមានក្លឹបមួយចំនួនតូច កំពុងដើរតួយ៉ាងលេចធ្លោរនៅក្នុងការវិនិយោគទិញលក់កីឡាករ។ ដូចគ្នានេះដែរ ក្លឹបដែលស្ថិតនៅទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់ Benfica កំពុងត្រូវបានគេចាត់ទុកថា ជាក្លឹបដែលពូកែលើការវិនិយោគកីឡាករ និងបានប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់បំផុត។
កីឡាឆ្នើមៗពីររូបដែល Benfica ធ្លាប់លក់ចេញចុងក្រោយនោះមាន Joao Felix និង Darwin Nunez ហើយក៏ទទួលបានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ Benfica គឺជាក្លឹបមួយក្នុងចំណោមក្លឹបទាំងបីនៅព័រទុយហ្គាល់ ដែលគេបានផ្ដល់រហ័ស្សនាមថា “បងធំទាំងបី” ដែលពីរក្លឹបទៀតរួមមាន Porto និង Sporting CP។
ក្លឹបឥន្ទ្រីស Benfica ធ្លាប់បានឈ្នះពានរង្វាន់លីគព័រទុយហ្គាល់ (Primeira Liga) ចំនួន 37 ដង រួមជាមួយនឹងពានរង្វាន់ Taca de Portugal ចំនួន 26 ដង ដែលវាជាកំណត់ត្រាដ៏អស្ចារ្យមួយរបស់ក្លឹប។ Benfica ក៏ធ្លាប់ឈ្នះពាន European Cups ផងដែរ ក្នុងឆ្នាំ 1961 និង 1962។
ប៉ុន្មានឆ្នាំមកនេះ កីឡាករល្បីៗជាច្រើនធ្លាប់បានលេងឲ្យ Benfica រួមមានដូចជា Eusebio, Mario Coluna, Luisao, Angel Di Maria, Nuno Gomes, Ruben Dias និង David Luiz។
នៅសតវត្សរ៍ទី 21 នេះ Benfica បានកែឆ្នៃកីឡាករជាច្រើនឲ្យមានទម្រង់លេងលេចធ្លោរខ្លាំង ហើយលក់កីឡាករទាំងនោះទៅឲ្យក្លឹបល្បីៗនៅតំបន់អឺរ៉ុបដូចជា Joao Felix, Renato Sanches, Jan Oblak និង Victor Lindelof។ សរុបការលក់ទាំងអស់របស់ Benfica ពួកគេបានប្រមូលប្រាក់ជាង 1 ពាន់លានអឺរ៉ូ។ កីឡាករចុងក្រោយដែលពួកគេលក់ចេញ គឺខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Darwin Nunez ដែលបានផ្ទេរទៅ Liverpool ក្នុងតម្លៃ 75 លានអឺរ៉ូ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក