បាល់ទាត់អន្តរជាតិ
Manchester United ចរចាជាមួយ Ajax ជិតបានសម្រេចហើយ ដើម្បីចុះហត្ថលេខាលើកីឡាករម្នាក់នេះ!!!
របាយការណ៍ក្ដៅៗពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានធ្វើការណាត់ជួបពិសេសមួយជាមួយក្លឹប AFC Ajax កាលពីម្សិលមិញ ហើយថ្ងៃនេះពួកគេនឹងជួបចរចាទល់មុខគ្នា ដែលវាជាការជជែកពីការផ្ទេរខ្សែការពារ Lisandro Martinez។
ក្នុងជំនួបនេះដែរ ត្រូវបានគេសន្មត់ថា វាគឺជាការឈានចូលដល់ដំណាក់កាលសំខាន់ៗ ដែលក្លឹបទាំងពីរនឹងបញ្ចប់កិច្ចព្រមព្រៀងផ្ទេរ Lisandro Martinez ផងដែរ ខណៈដែលបច្ចុប្បន្ននេះ Martinez ពិតជាចង់ចាកចេញពី Ajax ដើម្បីទៅចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។
ក្លឹបបិសាចក្រហម ធ្លាប់ត្រូវបាន Ajax បដិសេធសំណើររបស់ពួកគេពីរដងរួចមកហើយ ដោយ Ajax ចង់បានតម្លៃផ្ទេរខ្សែការពាររូបនេះ ច្រើនជាងអ្វីដែលក្លឹបបិសាចក្រហមបានដាក់សំណើរ។ យ៉ាងណាសំណើរចុងក្រោយនេះ ក្លឹបបិសាចក្រហមបានឡើងថ្លៃរហូតដល់ 55 លានអឺរ៉ូ ហើយត្រូវបានគេសន្មត់ថា Ajax នឹងយល់ព្រមជាមួយនឹងតម្លៃនេះ។
ដោយឡែក ខ្សែការពារសញ្ជាតិអាហ្សង់ទីន Lisandro Martinez ដែលបិសាចក្រហមចង់បានខ្លាំងនោះ ត្រូវបានគេដឹងថា គាត់មានសមត្ថភាពអាចលេងនៅតំបន់បម្រើការពារ, ខ្សែការពារកណ្ដាល និងអាចលេងជាខ្សែការពារស្លាបបានផងដែរ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់