បាល់ទាត់អន្តរជាតិ
ខ្សែការពារស្លាប Zinchenko យល់ព្រមផ្ទេរទៅ Arsenal
យោងតាមរបាយការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែការពារ Oleksandr Zinchenko បានយល់ព្រមលើការចុះកុងត្រាផ្ទេររយៈពេល 4 ឆ្នាំជាមួយក្លឹបកាំភ្លើងធំ Arsenal ហើយនៅពេលនេះ។
ដោយឡែកក្រុមកាំភ្លើងធំ Arsenal កំពុងសម្លឹងមើលការកែលម្អនៅតំបន់បម្រើរបស់ពួកគេ ខណៈដែល Zinchenko ដំបូងឡើយក៏លេងតំណែងជាខ្សែបម្រើដែរ ប៉ុន្តែពេលគាត់ផ្ទេរទៅចូលរួមជាមួយ Manchester City ភាគច្រើនបង្ហាញខ្លួនក្នុងតួនាទីជាខ្សែការពារឆ្វេង។
ជាមួយនឹងឱកាសបង្ហាញខ្លួនកាន់តែតិចទៅៗនោះ Oleksandr Zinchenko ក៏សម្រេចចិត្តចាកចេញពីទឹកដី Etihad Stadium។ បច្ចុប្បន្ននេះភាគីទាំងពីររវាង Manchester City និង Arsenal បានព្រមព្រៀងគ្នារួចអស់ហើយ រងចាំតែការសម្រេចលើកចុងក្រោយតែប៉ុណ្ណោះ។ ការផ្ទេរនេះដែរ ត្រូវបានគេប្រាប់ឲ្យដឹងថា មានតម្លៃប្រហែលជា 30 លានផោន។
យ៉ាងណាមិញ Zinchenko នឹងបានជួបជុំមិត្តចាស់របស់គាត់ Gabriel Jesus ដែលទើបតែនឹងផ្ទេរទៅ Arsenal កាលពីពេលថ្មីៗនេះផងដែរ។ សម្រាប់ការបាត់បង់ Zinchenko ក្លឹបមេឃខៀវ Manchester City នឹងនាំយក Marc Cucurella របស់ Brighton ដើម្បីមកជំនួសតំណែងកីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ