បាល់ទាត់អន្តរជាតិ
Billy Gilmour ព្យាយាមនិយាយជាមួយគ្រូបង្វឹកលោក Thomas Tuchel ដើម្បីកុំឲ្យក្លឹបលក់គាត់ចេញ
ខ្សែបម្រើ Billy Gilmour បានព្យាយាមនិយាយជាមួយគ្រួបង្វឹករបស់ខ្លួនគឺលោក Thomas Tuchel ដើម្បីឲ្យគ្រូបង្វឹករូបនេះ ផ្ដល់ឱកាសឲ្យគាត់អាចនៅលេងបន្តជាមួយក្លឹបតោខៀវ Chelsea។
កីឡាករវ័យ 21 ឆ្នាំសញ្ជាតិស្កុតឡេនរូបនេះ បានត្រឡប់មកពីក្លឹប Norwich City វិញ បន្ទាប់ពីលក្ខខណ្ឌខ្ចីជើងត្រូវបញ្ចប់។ ខ្សែបម្រើវ័យក្មេងរូបនេះ ត្រូវបានក្លឹបត្រៀមដាក់ឲ្យខ្ចីជើងទៅក្លឹបផ្សេងបន្តទៀត រឺអាចលក់ផ្ដាច់កុងត្រាតែម្ដង ព្រោះបច្ចុប្បន្ននេះ Chelsea ក៏មានកីឡាករគ្រប់គ្រាន់ហើយដែរ ជាពិសេសកន្លែងដែល Billy Gilmour លេង។
Billy Gilmour នៅសល់កុងត្រារយៈពេល 2 ឆ្នាំទៀតជាមួយក្លឹបតោខៀវ ប៉ុន្តែក្លឹបនឹងលក់គាត់ចេញនៅរដូវក្តៅនេះ ប្រសិនបើមានក្លឹបណាមួយចាប់អារម្មណ៍ ហើយដាក់ការដេញថ្លៃដ៏សមរម្យមួយដែលអាចទទួលយកបាន។
គួររំលឹកផងដែរថា Billy Gilmour គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបតោខៀវ Chelsea ផ្ទាល់តែម្ដង ដោយគាត់ចាប់ផ្ដើមលេងតាំងពីឈុត U18 ក្រោយផ្ទេរពីក្លឹប Rangers FC U17 កាលពីឆ្នាំ 2017។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip