បាល់ទាត់អន្តរជាតិ
Barcelona បង្វែរការចាប់អារម្មណ៍មកលើខ្សែការពារ Inigo Martinez
ជាមួយនឹង Jules Kounde ដែលមើលទៅទំនងជានឹងចូលរួមជាមួយក្លឹបតោខៀវ Chelsea ពេលនេះក្លឹបអ្នកមានបុណ្យ Barcelona កំពុងសម្លឹងមើលការចុះហត្ថលេខាលើជម្រើសខ្សែការពារកណ្តាលផ្សេងទៀត។
Barcelona កំពុងសម្លឹងមើលកីឡាករសញ្ជាតិអេស្ប៉ាញ Inigo Martinez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Athletic Bilbao និងនៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
យោងតាមរបាយការណ៍ពី Onda Vasca បានឲ្យដឹងថា ក្លឹប Barcelona បានជូនដំណឹងដល់ Athletic Bilbao ហើយថា ពួកគេចង់បានខ្សែការពារ Inigo Martinez។ យ៉ាងណា Bilbao នឹងទុកឱកាសនៃការជ្រើសរើសអាស្រ័យលើកីឡាករ តើគាត់ចង់ចាកចេញ រឺចង់នៅបន្ត។ ប៉ុន្តែបើចាកចេញ នោះតម្លៃផ្ទេររបស់ខ្សែការពាររូបនេះ ក៏មាននឹងមានតម្លៃមិនតិចជាង 50 លានអឺរ៉ូដែរ។
Inigo Martinez ជាអតីតកីឡាកររបស់ក្លឹប Real Sociedad ដែលបានផ្ទេរទៅកាន់ Athletic Bilbao កាលពីខែមករា ឆ្នាំ 2018 ជាមួយនឹងតម្លៃផ្ដាច់កុងត្រា 32 លានអឺរ៉ូ។ គាត់បានចុះកុងត្រារយៈពេល 5 រដូវកាលជាមួយ Athletic Bilbao ហើយពេលនេះ កុងត្រារបស់គាត់នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ និងជាពេលដែលខ្សែការពាររូបនេះ អាចនឹងពិចារណាក្នុងការចាកចេញទៅក្លឹបផ្សេងទៀតផងដែរ។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក