បាល់ទាត់អន្តរជាតិ
PSG ត្រៀមនាំយកខ្សែការពារសញ្ជាតិបារាំងពី RB Leipzig
ក្លឹបយក្សបារាំង Paris Saint-Germain ជិតឈានដល់ការចុះហត្ថលេខាលើខ្សែការពារ Nordi Mukiele របស់ក្លឹប RB Leipzig បានសម្រេច 100% ហើយ បន្ទាប់ពីលក្ខខណ្ឌរវាងក្លឹបទាំងពីរបានត្រូវរូវគ្នារួចរាល់។
ក្លឹបដែលជាម្ចាស់ជើងឯក Ligue 1 បារាំង ត្រូវបានគេបង្ហើបឲ្យដឹងថា មានការពេញចិត្តយ៉ាងខ្លាំងចំពោះ Mukiele ហើយពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃ 16 លានអឺរ៉ូ។ ស្របពេលជាមួយគ្នានេះដែរ ខ្សែការពារស្ដាំ Nordi Mukiele ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបចំនួនពីរនៅអង់គ្លេសដែរគឺ៖ តោខៀវ Chelsea និង Manchester United។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Nordi Mukiele ជ្រើសរើសការទៅលេងឲ្យ Paris Saint-Germain ដែលជាប្រទេសកំណើតរបស់គាត់ ហើយកីឡាករវ័យ 24 ឆ្នាំរូបនេះ ក៏រំពឹងផងដែរថា គាត់នឹងអាចក្លាយជាកីឡាករដែលមានអនាគតវែងឆ្ងាយជាមួយក្លឹប PSG។
កាលពីរដូវកាលមុន Nordi Mukiele បង្ហាញខ្លួនសរុបគ្រប់ការប្រកួតទាំងអស់ជាមួយក្លឹប RB Leipzig បានចំនួន 38 ប្រកួត។ ការលេងតំណែងជាខ្សែការពារស្តាំនេះដែរ Mukiele នឹងត្រូវការប្រកួតប្រជែងជាមួយ Achraf Hakimi ដែលមើលទៅមានគុណភាពលេងល្អជាងគាត់ ប៉ុន្តែ Nordi Mukiele មានសមត្ថភាពពិសេសមួយ គឺគាត់អាចលេងតំណែងជាខ្សែការពារកណ្ដាលក៏បានដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់