បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹប West Ham ប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Scamacca
កាលពីម្សិលមិញនេះ ក្លឹបញញួរធំ West Ham United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Sassuolo គឺកីឡាករ Gianluca Scamacca ដោយតម្លៃផ្ទេរមិនត្រូវបានបង្ហាញឡើយ។
មុនចូលរួមជាមួយ West Ham ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះ ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Arsenal, Juventus និង Paris Saint-Germain។ ប៉ុន្តែទីបំផុតគាត់បានសម្រេចចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំជាមួយក្លឹប West Ham។
ដោយឡែកក្លឹបញញួរធំ West Ham បានតាមប្រមាញ់រកខ្សែប្រយុទ្ធម្នាក់ចាប់តាំងពី Sebastien Haller ចាកចេញទៅ Ajax កាលពី 18 ខែមុនមកម្ល៉េះ ប៉ុន្តែអ្នកចាត់ការទូទៅរបស់ក្លឹបលោក David Moyes សម្រេចចិត្តទ្រាំប្រើប្រាស់ Michail Antonio ដែលមានគុណភាពលេងគួរសមដែរ។
Scamacca នឹងត្រូវប្រជែងតំណែងជាខ្សែប្រយុទ្ធទោលជាមួយ Michail Antonio នៅក្លឹបថ្មីរបស់ខ្លួន។ ក្លឹប West Ham ក៏បានបញ្ជាក់ផងដែរថា Scamacca នឹងពាក់អាវលេខ 7 សម្រាប់រដូវកាលថ្មីនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង