បាល់ទាត់អន្តរជាតិ
Leicester City ទាមទារ 70 លានផោន ប្រសិនបើក្លឹបតោខៀវ Chelsea ចង់បានខ្សែការពារម្នាក់នេះ
ក្លឹប Leicester City កំពុងទាមទារយ៉ាងហោចណាស់ 70 លានផោន ប្រសិនបើក្លឹបតោខៀវ Chelsea ចង់ចុះហត្ថលេខាលើខ្សែការពារ Wesley Fofana របស់ពួកគេនៅរដូវក្តៅនេះ (នេះបើយោងតាមរបាយការណ៍ពី Standard.co.uk បានចុះផ្សាយ)។
ក្លឹបកញ្ជ្រោងខៀវ Leicester City អាចនឹងបង្ខំចិត្តលក់កីឡាករសំខាន់ៗរបស់ខ្លួន ដើម្បីបញ្ចៀសពីការដាក់ពិន័យផ្នែកហិរញ្ញវត្ថុរបស់ UEFA ខណៈដែលអ្នកចាំទី Kasper Schmeichel ត្រៀមទៅចូលរួមជាមួយក្លឹបបារាំង Nice ហើយខ្សែបម្រើ Youri Tielemans កំពុងមានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ Arsenal។
បច្ចុប្បន្ន Leicester City គឺជាក្លឹបតែមួយគត់នៅ Premier League ដែលមិនបានចុះហត្ថលេខាផ្ទេរកីឡាករណាម្នាក់ឡើយនៅរដូវក្តៅនេះ បើទោះបីជាគ្រូបង្វឹកលោក Brendan Rodgers អំពាវនាវឲ្យក្លឹបមានការរុះរើក្រុមឡើងវិញ និងត្រូវការលក់កីឡាករមួយចំនួនមុនពេលចុះហត្ថលេខាលើកីឡាករចំណូលថ្មីណាម្នាក់ក៏ដោយ។
Fofana គឺជាកីឡាករម្នាក់ដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបតោខៀវ ហើយខ្សែការពារកណ្តាលសញ្ជាតិបារាំងវ័យ 21 ឆ្នាំ ត្រូវបានក្លឹប Leicester City ចង់រក្សាទុក។ កីឡាកររូបនេះ នៅមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ 2027 ហើយគេជឿថា ប្រសិនបើ Leicester City លក់គាត់ចេញ ពួកគេចង់បានប្រាក់ច្រើនជាង 70 លានផោន ដែលវាជាតម្លៃផ្ទេរដ៏ខ្ពស់មួយផងដែរ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!