បាល់ទាត់អន្តរជាតិ
Abraham ប្រាប់ថា ខ្លួនមិនចង់ត្រឡប់ទៅលេងឲ្យ Chelsea វិញឡើយ!!!
កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Tammy Abraham បាននិយាយថា គាត់មិនបានគិតពីការចង់ត្រឡប់ទៅកាន់អតីតក្លឹបចាស់តោខៀវ Chelsea វិញទេ ហើយក៏មិនសោកស្តាយចំពោះការចាកចេញពីទឹកដី Stamford Bridge ដែរ។
កីឡាករវ័យ 24 ឆ្នាំរូបនេះ ត្រូវបានក្លឹបតោខៀវ Chelsea លក់ទៅឲ្យ Roma កាលពីឆ្នាំមុនក្នុងកិច្ចព្រមព្រៀងផ្ទេរ 34 លានផោន។ Tammy Abraham បានបង្ហាញខ្លួនយ៉ាងលេចធ្លោរក្នុងប្រទេសអ៊ីតាលី ដោយស៊ុតបញ្ចូលទីបាន 27 គ្រាប់ សម្រាប់ក្លឹប Roma នៅក្នុងការប្រកួតគ្រប់ក្របខណ្ឌទាំងអស់។
ដោយឡែក ពេលលក់ Tammy Abraham ទៅឲ្យ Roma ក្លឹបតោខៀវ Chelsea បានបញ្ចូលលក្ខខណ្ឌមួយ គឺក្លឹបរបស់គេមានសិទ្ធិអាចទិញយកខ្សែប្រយុទ្ធរូបនេះត្រឡប់មកវិញ ក្នុងតម្លៃ 80 លានអឺរ៉ូ (67.3 លានផោន) នៅឆ្នាំបន្ទាប់។
ក្លឹបតោខៀវ Chelsea ដែលមើលទៅហាក់ដូចជាលែងត្រូវការ Tammy Abraham នោះ ពេលនេះកំពុងខ្វះខាតខ្សែប្រយុទ្ធកណ្ដាលម្នាក់ជាចាំបាច់ ហើយក៏មានពាក្យចចាមអារ៉ាមថា លោក Thomas Tuchel ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Abraham ឡើងវិញ។
យ៉ាងណាក្ដី នៅពេលមានគេសួរអំពីចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅ Chelsea នោះ កីឡាករសញ្ជាតិអង់គ្លេស Tammy Abraham ឆ្លើយថា “ទេ!!! ថ្ងៃដំបូងដែលខ្ញុំមកដល់ Roma ខ្ញុំមានអារម្មណ៍ថានៅទីនេះជាផ្ទះរបស់ខ្ញុំ។ ខ្ញុំមិនប្រញាប់ត្រឡប់ទៅ Premier League វិញទេ ព្រោះខ្ញុំមានឱកាសបង្ហាញសមត្ថភាពនៅទីនេះ។ នៅប្រទេសអ៊ីតាលី ខ្ញុំមានអារម្មណ៍សប្បាយរីករាយគ្រប់ផ្នែក”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!