បាល់ទាត់អន្តរជាតិ
Leicester City បដិសេធមិនលក់ James Maddison ទៅឲ្យ Newcastle ក្នុងតម្លៃ 40 លានផោន
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបកញ្ជ្រោងខៀវ Leicester City បានច្រានចោលការដេញថ្លៃជាលើកទីពីរពីក្លឹប Newcastle United សម្រាប់ការផ្ទេរខ្សែបម្រើ James Maddison (នេះបើយោងតាមអ្វីដែលគេហទំព័រ 90min.com បានចុះផ្សាយ)។
យោងតាមប្រភពដែលបានរាយការណ៍ បានឲ្យដឹងថា ក្លឹប Newcastle United បានដាក់ដេញថ្លៃជាទឹកប្រាក់ 40 លានផោនកាលពីចុងសប្តាហ៍មុននេះ។ Newcastle នឹងមានជាការផ្ដល់ជូនបន្ថែមផ្សេងៗទៀតទៅលើការផ្ទេរទៅរហូតដល់ 45 លានផោនទៀតផង។
ទោះជាយ៉ាងណាក៏ដោយ Leicester កំពុងឈរលើជំហរយ៉ាងរឹងមាំក្នុងការដែលពួកគេមិនចង់លក់ខ្សែបម្រើឆ្នើមរបស់ខ្លួន។ យ៉ាងណាគេបានជឿថា ប្រសិនបើតម្លៃនៃការដេញថ្លៃឡើងដល់ 60 លានផោន នោះក្លឹបកញ្ជ្រៀងខៀវនឹងអាចពិចារណាទទួលយក។
Newcastle នៅតែសម្លឹងមើលការបន្តកិច្ចពិភាក្សា សម្រាប់ខ្សែបម្រើសញ្ជាតិអង់គ្លេស James Maddison ប៉ុន្តែប្រហែលជាពួកគេមិនអាចតម្លើងការដេញថ្លៃរហូតដល់កម្រិតមួយដែលក្លឹប Leicester ចង់បាននោះឡើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ