បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Fulham ទិញយកអ្នកចាំទី Bernd Leno របស់ Arsenal
កាលពីប៉ុន្មានម៉ោងមុននេះក្លឹប Fulham បានបញ្ជាក់ពីការចុះហត្ថលេខាលើអ្នកចាំទី Bernd Leno ពីក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងកុងត្រារយៈពេល 3 ឆ្នាំ។ អ្នកចាំទីរូបនេះបានសម្រេចចិត្តចាកចេញបន្ទាប់ពីគាត់លែងក្លាយជាជម្រើសទីមួយរបស់ក្លឹប។
កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះបានផ្ទេរមកចូលរួមជាមួយក្លឹបកាំភ្លើងធំ Arsenal កាលពីឆ្នាំ 2018 ដោយផ្ទេរពីក្លឹប Bayer Leverkusen។ ដោយឡែក Bernd Leno លេងបានតែ 8 ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន (2021/2022) បន្ទាប់ពីគ្រូបង្វឹកបានប្រើប្រាស់អ្នកចាំទីសញ្ជាតិអង់គ្លេស Aaron Ramsdale ជាជម្រើសដំបូង។
យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា តម្លៃផ្ទេរដែល Fulham នាំយក Bernd Leno ពីក្លឹបកាំភ្លើងធំ Arsenal មានប្រមាណជា 8 លានផោនប៉ុណ្ណោះ និងមានបូកបន្ថែមផ្សេងៗទៀតដែលក្លឹបទាំងពីរបានកំណត់លក្ខខណ្ឌជាមួយគ្នា។
ការសម្រេចចិត្តចាកចេញរបស់ Bernd Leno ត្រូវបានគេគិតថា គឺជារឿងត្រឹមត្រូវ ព្រោះគាត់ប្រហែលជានៅតែមិនសូវមានឱកាសបង្ហាញសមត្ថភាពដដែលនៅរដូវកាលនេះ ហើយការវិវត្តន៍ខ្លួនដ៏ល្អរបស់ Aaron Ramsdale ពិតជាធ្វើឲ្យគាត់កាន់តែពិបាកនឹងប្រជែងជម្រើសដំបូងណាស់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់