បាល់ទាត់អន្តរជាតិ
ខ្លាច Barcelona ឆក់បាត់ ពេលនេះតោខៀវបន្តកុងត្រាថ្មីឲ្យ Azpilicueta ដល់ឆ្នាំ 2024
កាលពីម្សិលមិញនេះ ក្លឹបតោខៀវ Chelsea បានសម្រេចចិត្តបន្តកុងត្រាថ្មីដល់កាពីតែនក្រុម Cesar Azpilicueta រហូតដល់ឆ្នាំ 2024 ដែលវាជាទង្វើមួយបង្ហាញថា ខ្សែការពាររូបនេះនឹងមិនចាកចេញពី Stamford Bridge ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវកាលនេះទេ។
ខ្សែការពារស្តាំសញ្ជាតិអេស្ប៉ាញ Cesar Azpilicueta ដែលបច្ចុប្បន្នមានវ័យ 32 ឆ្នាំ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ក្នុងការចាកចេញទៅចូលរួមជាមួយ Barcelona នៅរដូវកាលនេះ ខណៈដែលកុងត្រាចាស់របស់គាត់ ជាមួយក្លឹបតោខៀវនឹងផុតកំណត់នៅឆ្នាំ 2023។
កីឡាករចាស់វស្សារូបនេះ បានរួមរស់នៅជាមួយក្លឹបតោខៀវ Chelsea តាំងពីឆ្នាំ 2012 មកម្ល៉េះ ដោយផ្ទេរពីក្លឹប Marseille ក្នុងតម្លៃ 8.80 លានអឺរ៉ូ។ គិតមកទល់បច្ចុប្បន្ន Cesar Azpilicueta បានបង្ហាញខ្លួនសរុបឲ្យក្លឹបតោខៀវចំនួន 476 ប្រកួត និងស៊ុតបញ្ចូលទីសរុបបាន 17 គ្រាប់។
ក្នុងការបន្តកុងត្រាថ្មីនេះដែរ បើតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបតោខៀវ គឺលោក Thomas Tuchel និងប្រធានក្លឹបថ្មីលោក Todd Boehly បានព្យាយាមបញ្ចុះបញ្ចូល និងជួបជាមួយ Azpilicueta ជាច្រើនដង ទើបអាចឲ្យគាត់សម្រេចចិត្តបន្តកុងត្រាថ្មី ហើយស្នាក់នៅជាមួយក្លឹបបន្តទៀត។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ24 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa