បាល់ទាត់អន្តរជាតិ
Atletico Madrid ដាក់តម្លៃផ្ទេរ 40 លានអឺរ៉ូ សម្រាប់ក្លឹបណាដែលចង់បាន Morata
កាលពីពេលថ្មីៗនេះ ក្លឹបយក្សនៅ LaLiga គឺ Atletico Madrid បានដាក់តម្លៃផ្ទេរសម្រាប់ខ្សែប្រយុទ្ធរបស់ខ្លួន Alvaro Morata បន្ទាប់ពីពួកគេបានលឺថា ក្លឹប Sevilla ចាប់អារម្មណ៍លើបុរសសង្ហារសញ្ជាតិអេស្ប៉ាញរូបនេះ (យោងតាមរបាយការណ៍ពី Relevo)។
យ៉ាងណាមិញកីឡាករវ័យ 29 ឆ្នាំ Alvaro Morata នៅសល់កុងត្រារយៈពេលពីរឆ្នាំទៀតជាមួយក្លឹប Atletico Madrid ខណៈដែលបច្ចុប្បន្នទម្រង់លេងរបស់កីឡាកររូបនេះ មិនទាន់ឈានដល់ការរំពឹងទុករបស់ក្លឹបឡើយ ហើយពួកគេកំពុងព្យាយាមកាត់បន្ថយការចំណាយច្រើនទៅលើកីឡាករដ៏ច្រើនផងដែរ។
ដូចគ្នានេះដែរ ទម្រង់លេង 3-5-2 របស់លោក Diego Simeone អាចមានជម្រើសខ្សែប្រយុទ្ធផ្សេងទៀតដូចជា Antoine Griezmann, Joao Felix, Angel Correa, Matheus Cunha និង Marcos Paulo ជាដើម ដោយមិនចាំបាច់ប្រើប្រាស់ Morata ក៏បាន។
កាលពី 2 រដូវកាលមុន Morata បានខ្ចីជើងទៅកាន់ក្លឹបយក្សរបស់អ៊ីតាលី Juventus ដោយបានស៊ុតបញ្ចូលទីសរុប 32 គ្រាប់ ក្នុងការបង្ហាញខ្លួន 92 ប្រកួត នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។ យ៉ាងណា ក្រោយផុតកុងត្រា Juventus បានឲ្យ Alvaro Morata ត្រឡប់មកក្លឹបចាស់វិញ ដោយមិនបានសម្រេចចិត្តបន្តខ្ចីជើង រឺទិញផ្ដាច់កុងត្រាគាត់ឡើយ។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!