បាល់ទាត់អន្តរជាតិ
Musiala ប្រាប់ថា Barcelona និង Messi គឺជាផ្នែកដ៏សំខាន់នៃជីវិតបាល់ទាត់របស់ខ្លួន
ខ្សែបម្រើវ័យក្មេង Jamal Musiala ត្រូវបានគេមើលឃើញថា នឹងក្លាយជាកីឡាករដ៏អស្ចារ្យនាពេលអនាគត ខណៈដែលខ្សែបម្រើប្រយុទ្ធរូបនេះបានឈ្នះពានធំៗជាច្រើនរួចទៅហើយ ដោយគាត់ទើបតែមានវ័យ 19 ឆ្នាំតែប៉ុណ្ណោះ។
កីឡាករសញ្ជាតិអាឡឺម៉ង់ កាត់អង់គ្លេសរូបនេះ ក៏ជាកីឡាកររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ឈុតធំ ដែលលេងឲ្យក្រុមជម្រើសជាតិបាន 15 ប្រកួតមកហើយ។ ផ្សេងពីនេះ Musiala ក៏បានបង្ហើបឲ្យដឹងពីចំណូលចិត្តរបស់គាត់តាំងពីវ័យក្មេងផងដែរ ដោយមានក្លឹប Barcelona គឺជាក្លឹបដែលគាត់ស្រឡាញ់ និងមាន Lionel Messi គឺជាអាយឌលរបស់ខ្លួន។
ថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ BILD កីឡាកររបស់ក្លឹប Bayern Munich រូបនេះ បានលើកឡើងថា៖ “Barcelona ជាក្រុមដែលខ្ញុំចូលចិត្ត។ ហើយខ្ញុំមានអាវរបស់ Messi។ ខ្សែបម្រើកណ្តាលដូចជា Xavi, Iniesta និង Busquets ជាមនុស្សដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ ខ្ញុំតែងតែមើលការប្រកួតរបស់ពួកគេម្តងហើយម្តងទៀត”។
Jamal Musiala បានបន្ថែមទៀតថា៖ “ខ្ញុំគិតថាការរំដោះបាល់ពីកន្លែងចង្អៀតរបស់ខ្ញុំ ត្រូវបានគេប្រៀបធៀបទៅនឹង Lothar Matthaus។ យ៉ាងណាសម្រាប់ការប្រកួតរបស់ Messi ផ្សេងពីនេះ គឺស្ថិតក្នុងកម្រិតមួយដ៏អស្ចារ្យបំផុត”។
យ៉ាងណាមិញ Bayern Munich នឹងត្រូវប្រឈមមុខជាមួយ Barcelona នៅក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីក្រុមទាំងពីរបានចាប់ឆ្នោតក្នុងវគ្គចែកពូល ហើយស្ថិតក្នុងពូលតែមួយជាមួយគ្នា ក្នុងការប្រកួត UEFA Champions League។
ប្រភព: Barcauniversal
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់