បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Pablo Gavi បន្តកុងត្រាថ្មីរយៈពេល 4 ឆ្នាំជាមួយក្លឹប Barcelona
កឹ្លបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើវ័យក្មេង Gavi ហើយសម្រាប់ការបន្តកុងត្រាថ្មីដែលនឹងមានសុពលភាពរហូតដល់ឆ្នាំ 2026។
កីឡាករវ័យ 18 ឆ្នាំរូបនេះ បានក្លាយជាខ្សែបម្រើដ៏សំខាន់មិនអាចខ្វះបានសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ហើយតែងតែបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងជានិច្ច ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi Hernandez។ Gavi ចាប់ផ្ដើមលេចធ្លោរខ្លាំងនៅជំនាន់ជាមួយនឹង Pedri ខណៈដែលគេទាំងពីរគឺជាដៃគូលេងដ៏ល្អនៅក្លឹប និងនៅក្រុមជម្រើសជាតិអេស្ប៉ាញ។
សេចក្តីថ្លែងការណ៍របស់ Barcelona បានសរសេរថា៖ “FC Barcelona និងកីឡាករ Pablo Gavi បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តកុងត្រារបស់គាត់រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។ លក្ខខណ្ឌទិញផ្ដាច់កុងត្រា ត្រូវបានកំណត់តម្លៃ 1 ពាន់លានអឺរ៉ូ។
Gavi នឹងចុះហត្ថលេខាលើកុងត្រាថ្មីរបស់គាត់ជាផ្លូវការណ៍នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយមានការរៀបចំកម្មវិធីប្រកាសនៅ Camp Nou ហើយប្រធានក្លឹប Joan Laporta នឹងនិយាយទៅកាន់អ្នកគាំទ្រផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក