បាល់ទាត់អន្តរជាតិ
Ethan Nwaneri ក្លាយជាកីឡាករក្មេងបំផុតប្រចាំប្រវត្តិសាស្ត្រ Premier League
យុវជនរបស់ក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Ethan Nwaneri បានក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្របខណ្ឌកំពូលអង់គ្លេស Premier League នៅពេលដែលគាត់ត្រូវបានប្រូម៉ូតឡើងមកលេងនៅឈុតធំរបស់ក្លឹប និងបង្ហាញខ្លួនដោយប្ដូរចូលលេងនៅចុងម៉ោងក្នុងជំនួបជាមួយ Brentford កាលពីម្សិលមិញនេះ។
ខ្សែបម្រើសញ្ជាតិអង់គ្លេសកាត់នីហ្សេរីយ៉ារូបនេះ មានវ័យត្រឹមតែ 15 ឆ្នាំប៉ុណ្ណោះនៅពេលនេះ ហើយបានបំបែកកំណត់ត្រារបស់កីឡាករ Harvey Elliott របស់ក្លឹបហង្សក្រហម Liverpool ដែលបង្ហាញខ្លួនជាលើកដំបូងនៅ Premier League អាយុ 16 ឆ្នាំថ្ងៃកាលពីឆ្នាំ 2019។
ជាមួយគ្នានេះដែរ ទោះបីជា Ethan Nwaneri បានប្ដូរចូលលេងក្នុងរយៈពេលដ៏ខ្លីនៅនាទីទី 93 ពិតមែន ប៉ុន្តែអ្នកគាំទ្ររបស់ Arsenal បានសម្តែងការត្រេកអរ និងសាទរចំពោះភាពជោគជ័យរបស់កីឡាករវ័យក្មេងរូបនេះ ហើយថែមទាំងបានចំអកឲ្យក្លឹប Brentford ដោយបង្ហាញថាក្លឹបរបស់ពួកគេប្រើប្រាស់តែកីឡាករវ័យ 15 ឆ្នាំលេងក៏បាន។
យ៉ាងណាមិញក្លឹបកាំភ្លើងធំ Arsenal បានយកឈ្នះ 3-0 នៅកីឡដ្ឋាន Gtech Community ដែលគ្រាប់បាល់ទាំងបីគ្រាប់នោះជាការស៊ុតបញ្ចូលទីរបស់ William Saliba នៅនាទីទី 17, Gabriel Jesus នៅនាទីទី 28 និង Fabio Vieira នៅនាទីទី 49។ ជ័យជម្នះនេះដែរ បានធ្វើឲ្យក្លឹបកាំភ្លើងធំ Arsenal បន្តឈរនៅកំពូលតារា Premier League ដដែលជាមួយនឹងពិន្ទុ 18 ដែលដាច់ពីក្រុមលេខពីរ Manchester City មួយពិន្ទុ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!