បាល់ទាត់អន្តរជាតិ
Liverpool និង Real Madrid នៅតែចិញ្ចឹមចិត្តចង់ចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិប្រេស៊ីលរបស់ក្លឹប Flamengo
ក្លឹបហង្សក្រហម Liverpool និង Real Madrid នៅតែមានចំណាប់អារម្មណ៍ទៅលើខ្សែបម្រើសញ្ជាតិប្រេស៊ីល Joao Gomes ទោះបីជាកីឡាករ Flamengo វ័យក្មេងរូបនេះ ទើបនឹងចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល 5 ឆ្នាំជាមួយក្លឹបបច្ចុប្បន្នក៏ដោយ។
ដោយឡែក Joao Gomes ដែលមានវ័យ 21 ឆ្នាំត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដ៏ល្អបំផុតរបស់ប្រេស៊ីល និងអាចមានភាពលេចធ្លោរខ្លាំងនាពេលអនាគត។ ដូច្នេះហើយកីឡាកររូបនេះ ពិតជាមានការចាប់អារម្មណ៍ខ្លាំងពីក្លឹបកំពូលៗនៅតំបន់អឺរ៉ុប។
ក្លឹបអធិរាជស Real Real និង Liverpool បានរក្សាគោលជំហរនៃការចង់បាន Joao Gomes ជាយូរមកហើយ ប៉ុន្តែក៏មានក្លឹបផ្សេងៗដាក់រ៉ាដាលើកីឡាកររូបនេះដែរដូចជា Borussia Dortmund, Atlesetico Madrid, AC Milan និង Lyon ជាដើម។
ទោះបីជាយ៉ាងនេះក៏ដោយ Joao Gomes ត្រូវបានគេបញ្ចុះបញ្ចូលឲ្យចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេលវែងពីសំណាក់ក្លឹប Flamengo រហូតដល់ឆ្នាំ 2027 ហើយក្លឹបក៏បានដំឡើងប្រាក់ពលកម្មបន្ថែមទៀតសម្រាប់គាត់ផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ